ឆ្លងឆ្នាំនៅភ្នំពេញក៏សប្បាយដែរ
- 2016-12-14 03:44:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្លងឆ្នាំនៅភ្នំពេញក៏សប្បាយដែរ
ចន្លោះមិនឃើញ
សម្រាប់អ្នកដែលមិនមានដំណើរកំសាន្តទៅណាទៅណីឆ្លងឆ្នាំថ្មីនេះអាចសាកល្បងវិធីខាងក្រោមនេះបាន
១ សាកទៅគេងHotelណាដែលមានទេសភាពសា្អត
នៅភ្នំពេញ បើមិនទៅណាដូចគេ សាកទៅគេងកន្លែងណាថ្មីមួយយប់ជាមួយគ្រួសារដើម្បីអបអរឆ្នាំថ្មី។ ការផ្លាស់ប្តូរកន្លែងមួយយប់អាចធ្វើឲ្យយើងមានអារម្មណ៍ប្លែកនិងមិនតប់ប្រមល់ពេលដែលគេសប្បាយនៅកន្លែងផ្សេង។ គួរតែជ្រើសរើសកន្លែងណាដែលមានទេសភាពស្អាតហើយអាចមើលកាំជ្រួចស្អាត។
រូបតំណាង
២ បើមិនបានឆ្លងឆ្នាំ អីចឹងសាកទៅកន្លែងណាដែលអ្នកមិនធ្លាប់ទៅ
សំរាប់អ្នកដែលមិនបានឆ្លងឆ្នាំ កុំអង្គុយនៅផ្ទះថ្ងៃបន្ទាប់ទៀត។ ងើបពីព្រលឹមតែងខ្លួនអោយស្អាតហើយទៅដើរលេងនៅកន្លែងណាអោយស្រស់ស្រាយ។ អ្នកគួរទៅញុំាអាហារពេលព្រឹក ទៅហាងកាហ្វេ ណាត់ជួបពួកមាក រឺទៅមើលកុនដើម្បីកុំឲ្យមានអារម្មណ៏ថាឯកា។ ការធ្វើបែបនេះគឺការចេះចាយពេលវេលានិងស្រលាញ់ខ្លួន។
រូបតំណាង
៣ ជប់លៀងនៅផ្ទះហើយដូរកាដូក៏សប្បាយ
អ្នកខ្លះតែងតែមើលរំលងរឿងនេះ។ ប៉ុន្តែការជួបជុំជាមួយគ្រូសារនិងមិត្តភក្តិពិតជាការដែលមានន័យបំផុតពេលដែលយើងបានចំណាយពេលដំបូងនៃឆ្នាំថ្មីជាមួយពួកគាត់។ ការញុំាអីនិងជួនកាដូសំរាប់អ្នកពិសេសនេះក៏អាចធ្វើអោយយើងសប្បាយចិត្តដែរណា។
រូបតំណាង
អត្ថបទ៖ បញ្ញា