បាយចំហុយឆ្ងាញ់បែបចិន
- 2016-12-16 03:39:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាយចំហុយឆ្ងាញ់បែបចិន
ចន្លោះមិនឃើញ
ប្លែកទៀតហើយជាមួយម្ហូបបែបចិនខ្មែរដែលមាននៅហាងយុំាំយុំាំដូចជា បាយចំហុយ មីចំហុយ មីគោកយុំាយុំា នំប៉ាវសាច់ជ្រូកចំហុយនិងមុខម្ហូបជាច្រើនមុខទៀត។ សម្រាប់អ្នកមិនសូវចូលចិត្តខ្លាញ់ច្រើនអាចជ្រើសរើសយកមុខម្ហូបចំហុយ ដែលល្អដល់សុខភាពនិងមានរសជាតិឆ្ងាញ់ទៀតផង។ ជាពិសេសបាយចំហុយមានរសជាតិឆ្ងាញ់ប្លែកជាងបាយធម្មតា ព្រោះបាយនេះគេយកបានទៅចំហុយដោយមិនប្រើខ្លាញ់ចំអិន និងស្រូបជាមួយសាច់ឆាលាយដំឡូងបារាំង សាច់ជ្រូក មឹកធ្វើឲ្យរសជាតិឆ្ងាញ់ញ៉ាំហើយចង់ញ៉ាំម្តងទៀត។ បើចង់ញ៉ាំមុខម្ហូបនេះអាចស្វែងរកបាននៅហាង Yam Yam ស្ថិតនៅសង្កាត់បឹងកេងកង២, ផ្លូវ៣១០ក្បែរលូទឹកស្អុយចាប់បើពីម៉ោង៨ព្រឹកដល់ម៉ោង៩យប់។
https://www.youtube.com/watch?v=sg4l3qxnNes&feature=youtu.be
អត្ថបទ៖ពិសី