បុកល្ហុងត្បាល់ខ្មែររសជាតិដើម

  • 2017-01-10 04:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកចូលចិត្តញ៉ាំបុកល្ហុងពិតជាពេញចិត្តជាមួយត្បាល់ខ្មែរ ព្រោះនៅទីនោះមានបុកល្ហុងគ្រប់រសជាតិតែម្តងដូចជា បុកល្ហុងក្តាមប្រៃ,បុកល្ហុងប៉ាតេ,បុកល្ហុងក្តាមសេះ,បុកល្ហុងបង្គាស្រស់,បុកល្ហុងមឹកនិងមានមុខម្ហូបពិសេសៗជាច្រើនមុខដូចជា យ៉ាវហនឆ្នាំងភ្លើង បបរកង្កែប បង្គាបំពងស្រួយ ក្តាម៣រសជាតិ កង្កែបប៉ារ៉ាបំពង នំប៉ាវបំពងទៀតផង។ នៅត្បាល់ខ្មែរមិនត្រឹមតែមានមុខម្ហូបឈ្ងុយឆ្ងាញ់នោះទេ សូម្បីតែបរិយាកាសក៏គួរឲ្យទាក់ទាញណាស់ដែរ ព្រោះនៅទីនោះមានការតុបតែងបែបខ្មែរធ្វើឲ្យមានអារម្មណ៏ថាប្លែកមួយកំរិតទៀត។ អីចឹងនៅចាំអីទៀត បើមានការជួបជុំមិត្តភក្តិជប់លៀងអាចអញ្ជើញទៅត្បាល់ខ្មែរបាន ដឹងតែមិនខកបំណងហ្មង។

 

យ៉ាវហនឆ្នាំងភ្លើង

 

 

 បបរកង្កែប

 

 

បុកល្ហុងក្តាមប្រៃ

 

 

 ក្តាម៣រសជាតិ

 

 

 បង្គាបំពងស្រួយ

 

 

កង្កែបប៉ារ៉ាបំពង

 

 

នំប៉ាវបំពង

 

 

 

អាសយដ្ឋាន: សាខាទី១ស្ថិតនៅផ្ទះ៤០B,C ផ្លូវ ៤៣២ ចំការមន,ទួលទំពូង១ ចាប់បើកពីម៉ោង ១១ថ្ងៃត្រង់ដល់ម៉ោង៩យប់/ សាខាទី២ ស្ថិតនៅផ្ទះលេខ៣២ ផ្លូវ ៣៦០ កែង៧១ បឹងកេងកង១ ចាប់បើកពីម៉ោង១រសៀល ដល់ម៉ោង ១១យប់ លេខទំនាក់ទំនង ០៧១៤៤៤ ៥៥៥៥ / ០១៦ ៨៩៥ ៨៨៨។

អត្ថបទ៖ ពិសី