ដឹងច្បាស់ពីពណ៌សម្គាល់នៅចុងថ្នាំដុសធ្មេញអត់ ?
- 2017-01-24 02:46:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងច្បាស់ពីពណ៌សម្គាល់នៅចុងថ្នាំដុសធ្មេញអត់ ?
ចន្លោះមិនឃើញ
ការជ្រើសរើសថ្នាំដុសធ្មេញគឺសំខាន់ណាស់សម្រាប់សុខភាពប្រចាំថ្ងៃថ្វីត្បិតយើងគិតថាវាជារឿងតូចតាច ប៉ុន្តែអ្នកនឹកស្មានមិនដល់ទេថាសារជាតិគីមីដែលមាននៅក្នុងថ្នាំដុសធ្មេញនោះអាចផ្តលើផល់ប៉ះពាល់ដល់សុខភាពអ្នកដោយមិនដឹងខ្លួន។ ហើយតើព័ត៌មានខាងក្រោមនេះពិត និងត្រឹមត្រូវមែនអត់?
ពណ៌បៃតង ៖ ធម្មជាតិ
ពណ៌ក្រហម ៖ ធម្មជាតិលាយគីមី
ពណ៌ខ្មៅ ៖ គីមីសុទ្ធ
ពណ៌ខៀវ ៖ ធម្មជាតិលាយថ្នាំ
តើព័ត៌មាននេះពិត និងត្រឹមត្រូវមែនអត់? ការពិតទៅវាមិនមែនជាការពិតនោះទេ ប្រអប់ការ៉េពណ៌ដែលមានជាប់នៅចុងនៃបំពងនោះគឺគ្រាន់តែជាការសម្គាល់អំពីដំណើរការនៃការផលិតរបស់ថ្នាំដុសធ្មេញតែប៉ុណ្ណោះ។ ការបោះពុម្ពនៃពណ៌ដែលគេហៅថា « Eyemarks ឬ Color marks » ដែលអាចឲ្យឧបករណ៍ចាប់សញ្ញាពន្លឺ ( light beam sensors ) ដឹងថាគួរកាត់ ឬ បត់ ខណៈពេលវេចខ្ចប់។ ចង់ដឹងពីគ្រឿងផ្សំរបស់ថ្នាំដុសធ្មេញច្បាស់ថាធម្មជាតិ ឬគីមី គួរតែពិនិត្យនៅខាងក្រោយបំពង់ថ្នាំដុសធ្មេញនោះទើបដឹងច្បាស់។
ប្រភព ៖ http://www.snopes.com
អត្ថបទ ៖ ដាលីន