Sony​ ​ចេញ​មេម៉ូរីកាត​​ ​ល្បឿន​ចម្លងលឿនដាច់គេលើពិភពលោក

  • 2017-02-23 09:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មក​ពី​ជប៉ុន​ ​Sony​ ​ទើប​បញ្ចេញ​មេម៉ូរីកាត​ដ៏​អស្ចារ្យ​ម៉ូដែល​ ​SF-G​ ​មាន​សមត្ថភាព​ផ្ទុក​ទិន្នន័យ​ដល់​ទៅ​ ​១២៨​ ​GB​ ​និង​ល្បឿន​ចម្លង​ទិន្នន័យ​ចេញ​ ​ចូល​ ​ប្រមាណ​ ​៣០០​ ​MB​ ​ក្នុង​មួយ​វិនាទី។

 

 

មេម៉ូរីកាត​ខាង​លើ​មាន​ផលិត​ ​៣​ ​ជម្រើស​ ​គឺ​ម៉ូដែល​អាច​ផ្ទុក​ទិន្នន័យ​ ​៣២GB​ ​៦៤GB​ ​និង​១២៨GB​ ​ពួក​វា​មាន​ល្បឿន​ចម្លង​ចូល​ ​(Write)​ ​២៩៩MB​ ​ក្នុង​មួយ​វិនាទី​ ​និង​ល្បឿន​ចម្លង​ចេញ​ ​(Read)​ ​៣០០MB​ ​ក្នុង​មួយ​វិនាទី។ កាន់​តែ​ពិសេស​ ​SF-G​ ​អាច​ធន់​នឹង​ទឹក​ ​ធន់​ការ​ឆក់​ចរន្ត​អគ្គិសនី​ ​មិន​ចាញ់​កម្ដៅ​ ​ឬ​ត្រជាក់​ ​ហើយ​មាន​បច្ចេកវិទ្យា​ជួយ​រក្សា​ ​និង​ទាញ​យក​វិញ​នូវ​ទិន្នន័យ​ឲ្យ​មាន​សុវត្ថិភាព។

ដោយ​ឡែក​ចំពោះ​តម្លៃ​ ​Sony​ ​មិន​ទាន់​បង្ហាញ​នោះ​ទេ​ ​តែ​បង្ហើប​ឲ្យ​ដឹង​ថា​មេម៉ូរីកាត​ប្រភេទ​នេះ​នឹង​មាន​វត្តមាន​លើ​ទីផ្សារ​ចាប់​ពី​ចុង​មិនា​ ​ឬ​ដើម​ខែ​មេសា​ ​២០១៧​ ​នេះ៕

 

ប្រភព៖ petapixel

ប្រែ​សម្រួល៖ រដ្ឋ