ខ្សែ​រ៉ត​ប៊ូស្រា ​វែង​ជាង​គេ​បំផុត​នៅ​កម្ពុជា​ ​​ធ្វើ​ឲ្យ​អ្នក​ជិះរន្ធត់ ​​​រំភើប​​រីករាយ​ខ្លាំង

  • 2017-03-02 05:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ខ្សែ​រ៉ត​នៅ​រមណីយដ្ឋាន​​ប៊ូស្រា​ ​ជា​ខ្សែ​​រ៉ត​ដែល​វែង​ជាង​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា ​និង​​ជា​ខ្សែ​រ៉ត​ខ្ពស់​ជាង​គេ​​បំផុត​​មួយ​​នៅ​អាស៊ី ​ដែល​ធ្វើ​ឲ្យ​អ្នក​ជិះ​កម្សាន្ត​ ទទួល​បាន​អារម្មណ៍​​ភ័យ​រន្ធត់​ ​លាយ​ឡំ​នឹង​អារម្មណ៍​រំភើប​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង។

 

 

ខ្សែ​រ៉ត​នេះ​ តផ្ជាប់​ដើម​ឈើ​៩​ដើម ​មានខ្សែ​៦​ ​ស្ពាន​យោល​លើ​អាកាស​កម្ពស់​ជាង​៣០​ម៉ែត្រ​១ និង​មាន​ខ្សែ​​ភ្លោះ (Honey Moon Zipline) ផង​ដែរ។ ជា​ធម្មតា ភ្ញៀវ​អាច​ជិះ​គ្នា​​ច្រើន​បំផុត​ម្តង​បាន​ ៩​នាក់​ ​លេង​រយៈពេល​​ប្រហែល​២​ម៉ោង​ ប៉ុន្តែ​​បើ​គ្នា​តិច​ជាង​នេះ​ និង​ត្រូវ​ប្រើ​ពេល​តិច​ជាង​​ទៅ​តាម​ហ្នឹង​ដែរ។ ខ្សែ​រ៉ត​​ប៊ូស្រា សាង​សង់​ឡើង​ដោយ​​វិស្វករ​បរទេស​ ​ខណៈ​ដែល​ក្រុមហ៊ុន​មាន​បទ​ពិសោធន៍​ជាង​២៥​ឆ្នាំ​ ហើយ​ភ្ញៀវ​ដែល​មក​លេង​​កម្សាន្ត​គឺ ធានា​សុវត្ថិភាព​១០០%។

 

 

ខ្សែ​រ៉ត​​ Mayura Zipline​ នៅទឹក​ជ្រោះ​ប៊ូស្រា ​​ស្ថិត​​នៅ​ស្រុក​ពេជ្រាដា ​មាន​ចម្ងាយ​​​៣៨​គីឡូម៉ែត្រ ពី​ទីក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌលគិរី ​ខណៈ​ដែល​បច្ចុប្បន្ន​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ទី​នោះ​​គឺ​ល្អ​​ស្អាត​​ ដោយ​​ក្រាល​កៅស៊ូ​សុទ្ធ​តែ​ម្តង បើ​ជិះ​រថយន្ត​​ចំណាយ​ពេល​មិន​ដល់​១​ម៉ោង​នោះ​ទេ៕

 

 

អត្ថបទ៖ វិន ជីវ័ន្ត​