វិបសាយ​និងApp កុម្ម៉ង់​អាហារ​អនឡាញ ចង់​​​ញាំ​អី​លឿន​​​ដូច​ចិត្ត​​

  • 2017-03-03 04:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"Nham24" ជា​​​មធ្យោបាយ​ថ្មី​មួយ​ទៀត​សម្រាប់​ស្វែង​រក​ហាង​​អាហារ ឬ​​កាហ្វេ​​ម៉ាកល្បីៗ​ក្នុង​​ស្រុក​ ប្រិយមិត្ត​គ្រាន់​តែ​ចំណាយ​​​ពេល​បន្តិច​បញ្ជា​ទិញ​ នឹង​ទទួល​បាន​​របស់​ញុំ​លឿន​ៗ​ទាន់​ចិត្ត​ តាម​រយៈ​ចូល​ទៅ​កាន់​វិបសាយ​ផ្ទាល់ ឬ​​ App លើ​ទូរសព្ទ​ដៃ​ដែល​មាន​ប្រែ​ជា​ភាសាខ្មែរ​។

 

 

លោក សុខ​ហេង អ្នក​និយម​កម្មង់​អាហារ​ញុំ​តាម​អន​ឡាញ​​ម្នាក់​ បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា Nham24.com ជួយ​លោក​ឲ្យ​កម្មង់​អាហារ​សម្រន់​​ញុំ​លេង​ពេល​រសៀល នំ ​កាហ្វេ ឬ​ Fast Food ជាដើម​ ​បាន​លឿន​ ព្រោះ​អាច​ចូល​ទៅ​ជ្រើស​រើស​ហាង​ និង​ប្រភេទ​អាហារ​ដែល​ពេញ​ចិត្ត រូច​ធ្វើ​ការ​បញ្ជា​ទិញ​តែ​ម្ដង ប៉ុន្តែ​​​គេ​គិត​ថ្លៃ​សេវា​ដឹក​ជញ្ជូន​។

 

កម្មវិធី​ក៏​មាន​ដាក់​​ឲ្យ​ដោន​ឡូត​លើ​ទូរសព្ទ​ដៃ​ដែរ​ទាំង​ Android និង iOS អាច​ធ្វើការ​បញ្ជា​ទិញ​​បាន​យ៉ាង​រហ័ស​ ដែល​លើក​មុន​បង Sabay ក៏​ធ្លាប់​បង្ហាញ​កម្មវិធី​ឆ្លាត​វៃ​មួយ​ដែល​បង្កើត​ដោយ​កូន​ខ្មែរ​​មួយ​ដែរ អាច​​ស្វែង​រក​ហាង​អាហារ​និង​ការ​បញ្ចុះ​តម្លៃ​តាម​ហាង​​នានា​ក្នុង​ស្រុក​បាន​យ៉ាង​ឡូយ

 

 

ចុច​ដោន​ឡូត​ នៅ​ទី​នេះ Android | iOS

 

 

អត្ថបទ៖ រក្សា