ឡូយ​ណាស់! ផ្លូវ​ទៅ​ដាក់ដាំ ​ព្រំដែន​វៀតណាម ​ស្អាត​មិន​ចាញ់​នៅ​​អ៊ឺរ៉ុប

  • 2017-03-04 03:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌល​គិរី​ ឆ្ពោះ​ទៅ​​​ឃុំ​ដាក់ដាំ​ ស្រុក​អូររាំង​ ​​រហូត​ដល់​ទល់​ដែន​ប្រទេស​វៀតណាម ចម្ងាយ​ផ្លូវ​ប្រហែល​ ៣០​គីឡូម៉ែត្រ​ លោក​អ្នក​នឹង​ឃើញ​​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​​ ​​​ប្រៀប​ដូច​ជា​នៅ​បណ្ដា​ប្រទេស​​អភិវឌ្ឍ​យ៉ាង​ដូច្នោះ​ដែរ។

 

https://www.youtube.com/watch?v=wqrklPZ8gS4

 

ជាមួយ​នឹង​​អាកាស​ធាតុ​ត្រជាក់​នៅ​តំបន់​ឥ្ឍសាន​​ខេត្ត​មណ្ឌល​គិរី​ ​ផ្លូវ​ទៅ​ដាក់ដាំ​ ក្រាល​ដោយ​កៅស៊ូ​ ស្អាត ខណៈ​​តាម​ផ្លូវ​មាន​ឡើង​ភ្នំ​ចុះ​​ភ្នំ​ ផ្លូវ​មាន​រៀង​អក្សរ​ N ​បត់បែន​ ​ថែម​ទាំង​មាន​ដើម​ឈើ​តូច​ធំ​អម​សង​ខាង​ផ្លូវ​ ជា​ពិសេស​គឺ​មាន​ដើម​ស្រល់​ដុះ​លើ​ភ្នំ​​ និង​មាន​ស្មៅ​លើ​ភ្នំ​ពណ៌​មាស​​​ទៀត​នោះ​ ធ្វើ​ឲ្យ​អ្នក​ស្ទើរ​តែ​មិន​ជឿ​ថា ​​ជា​ដែន​ដី​​របស់​ដូនតា​ខ្មែរ​យើង​ឡើយ។

 

 

ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​ ពុំ​សូវ​បាន​ទៅ​ដល់​តំបន់​នេះ​ទេ ប៉ុន្តែ​​​​តាម​ពិត​តំបន់​នេះ​ គឺជា​ទីកន្លែង​ដែល​មាន​ទេសភាព​ស្រស់​ស្អាត​បំផុត​ ​ដោយ​មាន​ទេសភាព​ដង​ផ្លូវ ​ព្រៃ​ព្រឹក្សា និង​អាច​មើល​ទេសភាព​ថ្ងៃ​រះ ​ថ្ងៃ​​លិច​​ដ៏​ស្អាត​ប្លែក​គេ​នៅ​តំបន់​ដាក់ដាំ​ទៀត​ផង៕

 

 

 

អត្ថបទ៖ វិន ជីវ័ន្ត​