Blind-Date ជាមួយសៀវភៅម្តងប្លែកអត់
- 2017-03-07 02:48:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Blind-Date ជាមួយសៀវភៅម្តងប្លែកអត់
ចន្លោះមិនឃើញ
ធ្លាប់តែមាន Blinddate ជាមួយមនុស្ស ប៉ុន្តែឥឡូវនេះប្លែកអ្នកដែលចូលចិត្តអានសៀវភៅក៏អាចសាកល្បង Blinddate ជាមួយសៀវភៅផងដែរ។ ធ្លាប់អត់ពេលចង់ទិញសៀវភៅម្តងៗ អត់ដឹងទិញមួយណាព្រោះចូលចិត្តមើលតែគម្របសៀវភៅ?
អស់កង្វល់ទៀតហើយជាមួយគម្រោងរបស់ PhnomPenh Used Bookstore គឺចង់លើកទឹកចិត្តអ្នកដែលមិនចូលចិត្តអានសៀវភៅរីករាយជាមួយនឹងការអានក៏ដូចជាផ្លាស់ប្តូរផ្នត់គំនិត” Don’t Judge a book by its cover “ សម្រាប់មនុស្សដែលចូលចិត្តវាយតម្លៃសៀវភៅទៅលើគ្របរបស់វា។
មួយវិញទៀតក៏ចង់អោយអ្នកទាំងអស់គ្នាគិតថា“ Every Person deserves a second chance “ មនុស្សម្នាក់ៗគួរតែទទួលបានលើកទីពីរក្នុងការធ្វើអ្វីមួយ ដូចច្នេះហើយទើប PhnomPenh Used Bookstore ព្យាយាមប្រមូលសៀវភៅចាស់ៗមកវិចខ្ចប់នឹងធ្វើឲ្យតម្លៃទៅលើវាម្តងទៀតតាមរយៈគម្រោង Blinddate មួយនេះ ចាំអីទៀតរើសមួយកញ្ចប់មកអានសាកមើល !!
សម្រាប់ពត៌មានបន្ថែម៖ចុចទីនេះ
អត្ថបទ៖ Errandly