វីដេអូបើក​ប្រអប់​ Limited Edition High Speed Pack កាមេរ៉ា Sony a6500 ឃើញ​​ហើយ​​​ចង់​បាន​ហ្មង!

  • 2017-03-09 03:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

Sony​ បាន​បញ្ចេញ​​ ​A6500​ លើ​ទីផ្សារក្នុង​ស្រុក​ថ្មីៗ​នេះ​​​ដែល​ជា​កាមេរ៉ា​ប្រភេទ​ ​APS-C E-mount mirrorless​ ​(Crop Sensor)​ មាន​រូបរាង​តូច ប៉ុន្តែ​សមត្ថភាព​ខ្លាំងជាង​កាមេរ៉ា DSLR មួយ​ចំនួន​ ដែលមាន​បំពាក់​បច្ចេកវិទ្យា​​ចាប់​រូបភាព​ ​និង​វីដេអូ​យ៉ាង​ពិសេស។

 

 

 

 

លក្ខណៈ​ទូទៅលើ​​កាមេរ៉ា Sony A6500៖

 

  • 24.2-megapixel Exmor® CMOS sensor
  • បំពាក់​ជាមួយ Wifi & NFC
  • អាច​ថត continuous បាន​រហូត​ដល់​ទៅ 307 ប៉ុស្តិ៍​ជាប់​គ្នា
  • បំពាក់​ជាមួយ​ប្រព័ន្ធ​រក្សា​លំនឹង​នៅ​ក្នុង​កាមេរ៉ា (5-axis optical image stabilization)
  • អាច​ប្រើ touch ដើម្បី focus
  • មាន phase-detection AF point រហូត​ដល់ 425 point
  • អាច​ថត​វីដេអូ​កម្រិត 4K ដែល​មាន​គុណភាព​ខ្ពស់
  • មាន​បំពាក់​ជាមួយ S-Log3 Picture Profile
  • វីដេអូ slow motion & quick motion កម្រិត Full HD
 

ទស្សនាវីដេអូ​បើក​ប្រអប់​នៅ​ខាង​ក្រោម​នេះ

 

https://www.youtube.com/watch?v=1d7XK6PKlds

 

បន្ថែម​លើ​នេះ A6500​ ​បំពាក់​ Sensor​ អាច​​ចាប់​រូបភាព​ ​២៤,២​ ​មេហ្គាភិចសែល​ ​ប្រភេទ​ ​Exmor CMOS APS-C អាច​ចាប់​រូបភាព​បាន​ ​១១​ ​សន្លឹក​ក្នុង​មួយ​វិនាទី​និង​ ​៨​ ​សន្លឹក​ក្នុង​មួយ​វិនាទី​ពេល​ប្រើ​ ​Live View ប្រើ Viewfinder​ ​អេឡិចត្រូនិក​ ​(EVF) មាន​ចំណុច​ចាប់​រូបភាព​ស្វ័យប្រវត្ត​ ​៤២៥​ ​គ្រាប់ (425 AF) កម្រិត ISO ចន្លោះពី 100 ទៅ 25600 ហើយអាចឡើងដល់ ៥១ ២០០ (expanded ISO) បំពាក់​អេក្រង់​ ​LCD​ ​Touch screen មានមុខងារថតរូបមិនលាន់សំឡេង Shutter (releases the shutter without a sound) ឯ​តួខ្លួនផលិតពីសារធាតុអាលុយមីញ៉ូម អាច​ថត​វីដេអូ​ក្នុង​កម្រិត​ ​4K​ ​ជា​មួយ​ល្បឿន​ ​120fps​ ​ហើយ​អាច​ដក​រូប​កម្រិត​ ​8MP​ ​ចេញ​ពី​វីដេអូ​នោះ​ ​និង​ ​2MP​ ​សម្រាប់​ ​Full-HD ពេលមានថ្មពេញ អាចចាប់រូប ៣១០ សន្លឹក ប្រើជាមួយ Viewfinder និង ៣៥០ សន្នឹក ប្រើជាមួួយអេក្រង់ LCD (CIPA standard)៕

 

 

អត្ថបទ៖ រក្សា