ឱកាសឈ្នះរង្វាន់កាមេរ៉ា Sony a6500 ពីការប្រកួតរូបថត Sony Alpha Festival 2017 ប្រើកាមេរ៉ាអីក៏ចូលរួមបានដែរ

  • 2017-03-09 04:07:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតរូ​បថត​ក្រោមប្រធានបទ វប្បធម៌ខ្មែរ ដែលបេក្ខជនទាំងអស់ត្រូវផ្ញើនូវស្នាដៃរូបថតរបស់ខ្លួន ដោយភ្ជាប់ជាមួយ ឈ្មោះ លេខទូរស័ព្ទ និងការពិពណ៌នារូបថត ខ្លីមានន័យគ្រប់គ្រាន់ តាមរយៈ Email: sonyalphafestival@gmail.com ឲ្យបានមុនថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧។

 

អ្នកដែលទទួលជ័យលាភីនឹងទទួលបានរង្វាន់កាមេរ៉ា Sony a6500 , Sony a600 និង Sony Action Cam ។

 

កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីអបអរដល់កម្មវិធី Sony Alpha Festival 2017 ដែលប្រារព្ធឡើងនៅថ្ងៃទី 24th, 25th, 26th ខែមីនា ឆ្នាំ២០១៧ ចាប់ពីម៉ោង10ព្រឹក ដល់ម៉ោង09យប់

នៅ AEON Mall, Daylight Plaza  សូមអញ្ញើញ ចូលរួមទាំងអស់គ្នាដោយក្តីរីករាយ។

 

 

លក្ខខណ្ឌចូលរួមប្រកួតរូបថត 2017 Cambodia Alpha Festival Awards ៖

១. បេក្ខជនចូលរួមប្រកួតត្រូវមានអាយុចន្លោះពី 18 ដល់ 50ឆ្នាំ (ជនជាតិខ្មែរ និងបរទេស) ហេីយអាចដាក់រូបមួយប៉ុណ្ណេាះដេម្បីប្រកួត ២. រូបភាពទាំងអស់ត្រូវជាប្រភេទ JPG ដែលមានទំហំចាប់ពី 5MB ឡើងទៅ ៣. រូបថតដែលដាក់ចូលរួមប្រកួត អាចកែសម្រួលលើរូបភាពដើមបានតែបន្តិចបន្តួចប៉ុណ្ណោះ ៤. រូបថតទាំងអស់ត្រូវតែជាស្នាដៃថតផ្ទាល់របស់បេក្ខជន ៥. រូបថតដែលដាក់ចូលរួមប្រកួត ត្រូវថតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ2016 ឬ 2017។ ៦. រូបថតទាំងអស់មិនប្រកាន់ម៉ាកកាមេរ៉ា ប៉ុន្តែមិនត្រូវថតចេញពី Phone Camera, GoPro ឬ Drone នោះទេ ៧. រូបថតដែលដាក់ចូលរួមប្រកួត គឺមិនអនុញ្ញាតឲ្យបង្ហាញ Logo ឬ Water Mark នៅលើរូបថតទាំងនោះទេ ៨. រូបថតដែលដាក់ចូលរួមប្រកួតក្នុងកម្មវិធី កម្មវិធីសូមរក្សាសិទ្ធិប្រើប្រាស់ជាផលប្រយោជន៍កម្មវិធី និងស្ថាប័នពាក់ព័ន្ធ ៩. បេក្ខជនត្រូវផ្ញើនូវស្នាដៃរូបថតរបស់ខ្លួន ដោយភ្ជាប់ជាមួយ ឈ្មោះ, លេខទូរស័ព្ទ និងការពិពណ៌នារូបថតដោយខ្លី (មានន័យគ្រប់គ្រាន់) តាមរយៈ Email: sonyalphafestival@gmail.com ឲ្យបានមុនថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ១០. រូបថតដែលឈ្នះរង្វាន់នឹងត្រូវបានប្រកាសនៅក្នុងកម្មវិធី Alpha Festival 2017 នៅថ្ងៃទី26 ខែមីនា ឆ្នាំ2017 ម៉ោង8យប់ នៅ AEON Mall, Daylight Plaza ។

 

 

កម្មវិធីនេះ ក្រុមហ៊ុន SONY សូមរក្សាសិទ្ធិក្នុងការកែប្រែដោយពុំបាច់ជូនដំណឹងជាមុន។

 

អត្ថបទ ៖ Sony