ម្ហូប "ស្នូកក្ដាម" ឆ្ងាញ់ប្លែកហើយងាយចំអិន
- 2017-03-09 06:16:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ហូប "ស្នូកក្ដាម" ឆ្ងាញ់ប្លែកហើយងាយចំអិន
ចន្លោះមិនឃើញ
មុខម្ហូប «ស្នូកក្ដាម» ត្រូវគេសង្កេតឃើញថាមានការពេញនិយមច្រើននៅលើទីផ្សារបរទេស ពិសេសតាមតំបន់សមុទ្រ ឬតាមហាងនៅទីក្រុង ព្រមទាំងនៅកម្ពុជាយើងផង។
ម្ហូប ស្នូកក្ដាម គឺត្រូវគេច្នៃឡើងពីសាច់ជ្រូក លាយសាច់ក្ដាមចិញ្ច្រាំផ្សំគ្រឿង រួចញាត់ក្នុងស្នូករបស់ក្ដាមសមុទ្រទំហំមធ្យម មិនតូចពេក ឬធំពេកទេ។ ចង់ដឹងមានគ្រឿងផ្សំ និងវិធីធ្វើយ៉ាងណាខ្លះសូមតាមដានខាងក្រោម៖
គ្រឿងផ្សំសម្រាប់មួយកូនចាន៖
ទាំងសាច់ក្ដាម និងសំបកក្ដាមទម្ងន់ ១៥០ក្រាម សាច់ជ្រូកចិញ្ច្រាំ ១៥០ក្រាម សាច់កំពឹស ១០០ក្រាម ស៊ុត ២គ្រាប់ ម្រេចគ្រាប់១ស្លាបព្រាបាយ ខ្ទឹមស៥ ទៅ៦កំពឹស ម្សៅសាឡី ២ស្លាបព្រា ដើមជីវ៉ាន់ស៊ុយចិញ្ច្រាំ ២ស្លាបព្រាបាយ ទឹកស៊ីអ៊ីវ ១ស្លាបព្រា, ប្រេងខ្យង ១ស្លាបព្រា, ស្ករស ១ស្លាបព្រា ប្រេងឆាមួយកូនចានសម្រាប់បំពង
វិធីធ្វើ៖
ចាក់ដើមជីវ៉ាន់ស៊ុយចិញ្ច្រាំក្នុងត្បាល់ លាយជាមួយមើមខ្ទឹមស ម្រេច ហើយបុកចូលគ្នាឲ្យហ្មត់ រួចដួសដាក់កូនចានទុកមួយឡែក។ យកល្បាយបុករួចនេះ ដាក់ក្នុងចានធំមួយ ចាក់ស្ករស ប្រេងខ្យង ទឹកស៊ីអ៊ីវ រួចកូរឲ្យសព្វ ទើបបន្ថែមសាច់ក្ដាម សាច់កំពឹស សាច់ជ្រូក។ បន្ទាប់មកលាងដៃឲ្យស្អាត ឬពាក់ស្រោមដៃ ច្របាច់វាឲ្យចូលជាតិបន្តិច ចាក់ស៊ុត១គ្រាប់ និងម្សៅមីចូល បន្តច្របល់ រួចទុកចោល ១៥ ទៅ២០នាទី ឲ្យចូលជាតិ។
ក្រោយមក យកស្នូកក្ដាមមកញាត់ល្បាយទាំងនោះឲ្យពេញៗស្នូក រួចដាក់ចំហុយឲ្យឆ្អិនបន្តិច សឹមយកស្នូកក្ដាមទាំងនោះមកជ្រលក់ស៊ុត រួចបំពងជាការស្រេច៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=rn8U1kJ0P_0
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ WhatRescipe