Xiaomi​ ​ចេញ​ស្បែក​ជើង​វៃឆ្លាត​ ​បំពាក់​ឈីប​ ​Intel តម្លៃប្រហែល​ ​៤៤​ ​ដុល្លារ​

  • 2017-03-13 01:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ជោគជ័យ​ជា​មួយ​ផលិត​ផល​ខ្សែ​ដៃ​វៃឆ្លាត​វាស់​ស្ថានភាព​សុខភាព​ ​Xiaomi​ ​ទើប​បញ្ចេញ​ស្បែក​ជើង​វៃឆ្លាត​ម៉ូដែល​ ​90 Minutes Ultra Smart Sportswear​ ​ដែល​មាន​បំពាក់​បន្ទះ​ឈីប​របស់​ ​Intel។

 

 

90 Minutes Ultra Smart Sportswear​ ​ប្រើ​បាន​ ​៦០​ ​ថ្ងៃ​ពេល​មាន​ថាមពល​ពេញ​ ​អាច​ភ្ជាប់​ជា​មួយ​ ​App​ ​ក្នុង​ស្មាតហ្វូន​ ​និង​អាច​វាស់​ដឹង​ពី​ជំហាន​ដើរ​ ​និង​រត់​ ​ហើយ​អាច​ប្រើប្រាស់​គ្រប់​កាលៈទេសៈ​ ​ជា​ពិសេស​ធន់​នឹង​ទឹក។

ផលិត​មក​ជា​មួយ​រូបរាង​ទាន់​សម័យ​ ​ស្បែក​ជើង​វៃឆ្លាត​នេះ​មាន​តម្លៃ​ ​៤៤​ ​ដុល្លារ​ ​(បរទេស)​ ​ក្នុង​មួយ​គូ​ ​និង​មាន​ច្រើន​ជម្រើស​ពណ៌​ ​ហើយ​ផ្ដើម​ចេញ​លក់​មុន​គេ​ក្នុង​ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ ​១៥​ ​មេសា​ ​២០១៧​ ​នេះ៕

 

 

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ