ផ្សាររាត្រីកុងទ័រន័បរិយាកាសថ្មី ទីតាំងចំកណ្តាលទីក្រុងភ្នំពេញ

  • 2017-03-14 04:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

 

ផ្សាររាត្រីកុងទ័រន័ មានទីតាំងចំកណ្តាលទីក្រុងភ្នំពេញ នៅជិត Epic Club បានចាប់ផ្តើមដំណើរការហើយ។

 

ទោះបីទើបតែដំណើរការមិនយូរប៉ុន្មានក៏ពិតមែន ប៉ុន្តែមានមនុស្សអញ្ញើញមកទទួលទានអាហារ ទិញសម្លៀកបំពាក់ និងដើរកម្សាន្តយ៉ាងកុះករ ។ នៅទីនោះ​ តូបនីមួយៗគឺប្រើប្រាស់សម្បកកុងទ័រន័ តុបតែងបែបថ្មីមានគំនិតច្នៃប្រឌិត និយាយរួមទៅគឺបរិយាកាសថ្មីគួរឱ្យទាក់ទាញខ្លាំង។

 

ផ្សារនេះដំណើរការចាប់ពីម៉ោង ៤ រសៀល ដល់ ម៉ោង ១២ យប់ ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃអាទិត្យ។

 

ចាំអង្អាល់ទៀត សាកទៅញ៉ាំអីនៅបរិយាកាសថ្មីម្តងទៅ!

 

 

អត្ថបទ ៖ ដានី