ស្បែកជើង៥ប្រភេទដែលមនុស្សស្រីគួរមាន
- 2017-03-16 04:23:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្បែកជើង៥ប្រភេទដែលមនុស្សស្រីគួរមាន
ចន្លោះមិនឃើញ
សារជាតិរបស់មនុស្សស្រីគឺចូលចិត្តដើរផ្សារជូនកាលបំណងចង់ទៅទិញសម្លៀកបំពាក់តែបែរជាបានស្បែកជើងទៅវិញ។ ពេលខ្លះនេះគ្រាន់តែជារបស់ដែលយើងឃើញមួយភ្លេចចាប់អារម្មណ៍ភ្លាមតែប៉ុណ្ណោះ ។ ព្រោះស្បែកជើងជាវត្ថុមួយដើម្បីលំអខ្លួនមនុស្សស្រីឲ្យកាន់តែស្រស់ស្អាតមួយផ្នែកហើយកាន់តែស៊ីវីល័យថែមទៀតផង។ ដូច្នេះថ្ងៃនេះ Sabay ដើរសូមណែនាំស្បែកជើង៥គូរដែលមនុស្សស្រីគ្រប់រូបគួរតែមាននៅក្នុងបន្ទប់ជាប់ជានិច្ច។ ប៉ុន្តែអ្នកនៅតែអាចទិញ១០ ឬ២០គូរផ្សេងទៀតតាមចិត្តចង់ និងស្រលាញ់។
១ Flats (ស្បែកជើងរាបស្មើ អត់កែង)
នៅពេលដែលអ្នកធ្វើជាម្ដាយរបស់គេអ្នកតែងតែចង់ពាក់អ្វីដែលស្រួលៗដូចជាខោខូវប៊យ សំពត់ ខោខ្លី និងរ៉ូបជាដើម ។ អ្នកគួរមានស្បែកជើងមួយប្រភេទនេះគឺងាយស្រួលដើរ និងលេងជាមួយកូនតូចរបស់អ្នក ។ ប្រសិនបើអ្នកជាបុគ្គលិកក្រុមហ៊ុនគឺកាន់តែល្អប្រសិនបើមានស្បែកជើងប្រភេទនេះ ធ្វើឲ្យអ្នកមើលទៅប្រូហ្វេសស៊ីនល និងជឿជាក់។
២ Sneakers
Sneakes ជាប្រភេទស្បែកជើងទាន់សម័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏ចាត់ទុកជាស្បែកជើងដែលអាចជំនួសស្បែកជើងកីឡាបាន ។ គឺអ្នកត្រូវតែមានស្បែកជើងមួយភេទនេះនៅក្នុងទូ ហើយវាអាចសក្ដិសមជាមួយនឹងខោខូវប៊យ អាវយឺត ខោខ្លី ខោរឹប សូម្បីតែសម្លៀកបំពាក់ធម្មតាក៏មិនរើសដែរ ។ ងាយស្រួលសម្រាប់ពាក់ដើរលេងថ្ងៃចុងសប្ដាហ៍ ឬក៏ណាត់ជួបញ៉ាំបាយពេលល្ងាចក៏បាន។
៣Classic Pump (ស្បែកជើង កែង)
៤ Boots (ស្បែកជើងកវែង)
ទោះបីជាស្រុកយើងមិនធ្លាប់រងាធ្លាក់ទឹកកកដូចគេប៉ុន្តែនៅរដូវធ្លាក់ខ្យល់ក៏រៀងរងាដែរ ដូច្នេះត្រូវមានស្បែកជើងប្រភេទនេះមួយគូរនៅក្នុងទូដែរ ។ ជ្រើសរើសយកស្បែកជើងកវែងត្រឹមកជើងគឺសក្ដិសមជាមួយនឹងខោខូវប៊យរឹប និងរ៉ូបខ្លីត្រឹមជង្គង់ មួយឈុតនេះអាចធ្វើឲ្យអ្នកមានទំនុកចិត្តក្នុងការណាត់ជួប ឬក៏ដើរកម្សាន្តទៅកន្លែងណាផ្សេងៗក៏បាន ។
៥ Sandals (ស្បែកជើងសម្រែក)