អ្នក​ប្រើ iPhone អាច​អាន​ប្រលោម​លោក​ល្បីៗ លើ Sabay E-Novel បាន​ហើយ!

  • 2017-03-17 02:17:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ Sabay E-Novel ដែល​ប្រមូល​ផ្តុំ​សុទ្ធ​តែ​ប្រលោម​លោក​ល្បីៗ ​អាច​ទាញ​យក​​បាន​លើ App Store ក្រោយ Sabay ដាក់​ឲ្យ​ទាញ​យក​លើ Play Store កាល​ពី​​ចុង​ខែ​កុម្ភៈ។

 

 

Sabay E-Novel ជា​កម្មវិធី​ទូរសព្ទ​ប្រមូល​ផ្តុំ​ដោយ​រឿង​ប្រលោមលោក​​​ល្អៗ​​រាប់​រយ​រឿង ​រួម​មាន​រឿង​ប្រភេទ មនោសញ្ចេតនា គុន​និយម ព្រឺព្រួច អាថ៌កំបាំង ស៊ើបអង្កេត និង​រឿង​ព្រេង​ល្បីៗ​មាន​ទាំង​ខ្មែរ​និង​បរទេស។

 

 

ក្រៅ​ពី​សាច់​រឿង​ជា​​សំណេរ ក៏​មាន​​រឿង​ប្រលោម​លោក​ជា​សំឡេង និង​ល្ខោន​វិទ្យុ ល្អៗ​ជា​ច្រើន​ទៀត​។

 

 

ដូច្នេះ​សម្រាប់​អ្នក​ប្រើ​ប្រព័ន្ធ iOS ពេល​នេះ អាច​ទាញ​យក Sabay E-Novel មក​ប្រើ អាន​និង​ស្ដាប់​រឿង​ប្រលោម​លោក​ល្បីៗ យ៉ាង​ជក់​ចិត្ត​។

 

អ្នកដោនឡូត Sabay E Novel App ដំបូង អាចទទួលបានគម្រោង ២ ផ្សេងគ្នាគឺ៖ “ចូលប្រើជាមួយ Facebook” និង “ចូលប្រើសាកល្បង”។

 

 

ប្រសិនបើលោកអ្នកជ្រើសរើសប្រើគម្រោង “ចូលប្រើជាមួយ Facebook” លោកអ្នកអាចអាននិងស្តាប់រឿងប្រលោមលោក ដោយឥតកំណត់។ គម្រោងនេះ ចំណាយប្រាក់តែ ៤ពាន់រៀលប៉ុណ្ណោះ ក្នុងរយៈពេល៣ខែ។

 

ប៉ុន្តែបើលោកអ្នកជ្រើសរើសប្រើគម្រោង “ចូលប្រើសាកល្បង” នោះលោកអ្នកអាចអាននិងស្តាប់រឿងប្រលោមលោក បានតែ៥ភាគប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។ ប៉ុន្តែលោកអ្នកអាច អានឬស្តាប់ បាន៥ភាគបន្ថែមទៀត ប្រសិនបើលោកអ្នកចែកចាយ (Share) ប្រលោមលោក សំឡេង សម្រង់សម្តី នៅលើ Facebook។

 

ទាញ​យក​កម្មវិធី​ទូរសព្ទ Sabay E-Novel សម្រាប់ iOS / Android

 

 

អត្ថបទ៖ ផាន់និត