កន្លែងសម្រាកកាយសម្រួលចិត្ត ជាមួយ​ធម្មជាតិ​ជាប់ដងព្រែកកំពត

  • 2017-03-17 08:49:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បឹង​ហ្គាឡូ​ធម្មជាតិ Natural Bungalows Restaurant&Bar មាន​ទីតាំង​ស្ថិត​នៅ​​ក្បែរ​ស្ពាន​ថ្ម ជាប់ដងព្រែក​កំពត​ មាន​ទេសភាព​ស្រស់​ស្អាត​ហើយ​ស្ងប់​ស្ងាត់​ និង​មាន​ខ្យល់​អាកាស​ស្រស់​ថ្លា​ពី​ជំនោរ​ធម្មជាតិ​។

 

 

បើ​នៅ​ថ្ងៃចុង​សប្ដាហ៍​មិនទាន់់​ដឹង​ថាទៅ​ណាទេនោះ ​លោក​អ្នក​អាច​សាក​នាំ​ក្រុម​គ្រួសារ​ទៅ​លំហែ​កម្សាន្ត​នៅ​បឹង​ហ្គាឡូ​ធម្មជាតិ​ខេត្ត​កំពត​នេះ​បាន​។

 

​នៅ​លើ​ឆ្នេរ​ខ្សាច់​ស​ក្បោះ​ជាប់បឹងហ្គាឡូនេះ អ្នក​អាច​គយ​គន់​​ទេសភាពព្រែកកំពត ​ដៃ​សមុទ្រ ​និង​ថ្ងៃ​លិច​បាន​យ៉ាង​ស្រស់​ស្អាត​។

 

នៅទីនេះ អ្នកអាចជួលកង់ ម៉ូតូជិះកម្សាន្តនៅពេលថ្ងៃ ជិះទូកមើលអំពិលអំពែកនាពេលល្ងាច និង​ដើរលេងផ្សាររាត្រី ឬទទួលទានអាហារគ្រឿងសមុទ្រនាពេលរាត្រីបាន ដោយធ្វើដំណើរត្រឹមតែ១០នាទីតែប៉ុណ្ណោះ ទៅកាន់ទីប្រជុំជន។

 

 

អាសយដ្ឋាន ៖  60 Meters North of the new bridge, Kampot City Center, Kampot, Cambodia
ប្រភព ៖ booking.com