ចង់គេងស្កប់ពេលយប់ត្រូវចេះរើសអាហារញ៉ាំ

  • 2017-03-18 02:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការគេងឲ្យស្កប់គឺវាសំខាន់បំផុតសម្រាប់សុខភាព ប៉ុន្តែយើងពេលខ្លះក៏មិនបានដឹងពីការជ្រើសរើសអាហារដល់ពេលដែលញ៉ាំទៅវាបណ្តាលឲ្យមានការរំខានដល់ពេលគេង។ វាជារឿងធម្មតាទេឲ្យតែគេងមិនបានគ្រប់គ្រាន់ឫ ស្កប់នោះពេលភ្ញាក់ឡើងច្បាស់ជាមានអារម្មណ៍មិនល្អ មួរម៉ៅ អស់កម្លាំងទាំងពីព្រឹកដល់យប់ហ្មង។ អាហារខាងក្រោមទាំងនេះជាអាហារដែលអ្នកគួរញ៉ាំ និងមិនគួរញ៉ាំមុនពេលគេង ៖

- អាហារដែលមិនគួរញ៉ាំមុនគេង៖

១ ប៊ឺហ្គ័រឈីសជាមួយសាប់បេខិន

ម្ហូប Fast Food មិនត្រឹមតែផ្តល់ផលអាក្រក់ដល់សុខភាពនោះទេ វាប៉ះពាល់ខ្លាំងដល់ការគេងទៀតផង ណាមួយសាច់បេខិនដែលនៅក្នុងប៊ឺហ្គ័រនោះមានផ្ទុកនូវសារជាតិខូលេស្តូរ៉លច្រើនដែលបង្កឲ្យមានជាតិអាស៊ីតក្នុងក្រពះ និងប៉ះពាល់ដល់ចលនាបេះដូង។

 

 

 

២ ស្រា

ពេលដែលផឹកស្រានៅពេលយប់ធ្វើឲ្យមានការនោមញឹកញាប់ និងបណ្តាលឲ្យអ្នកភ្ញាក់​កណ្តាលអាធ្រាតរំខានដល់ការគេង ណាមួយវាធ្វើឲ្យអ្នកស្រមុកពេលគេងទៀតផង។

 

 

 

៣​ សូកូឡា

នៅក្នុងសូកូឡាមានសារជាតិកាហ្វអ៊ីន និងកាកាវច្រើនដែលឲ្យចលនាបេះដូងដើរញាប់ និងរញោចខ្លាំងប្រព័ន្ទសសៃប្រសាទដែលបណ្តាលឲ្យមានការរំខានដល់ការគេងខ្ពស់។

 

 

៤ សាច់មាន់

ដោយសារ​សារជាតិប្រតេអ៊ីនច្រើននៅក្នុងសាច់មាន់ធ្វើឲ្យប្រព័ន្ធរំលាយអាហារធ្វើការកាន់តែយូរ ដូច្នេះហើយដល់ពេល​ដែល​អ្នកគេងក្រពះរបស់អ្នកបែរជាកំពុងរំលាយសាច់មាន់នោះទៅវិញដែល​បណ្តាលឲ្យអ្នកគេង​មិនលក់។

 

 

៥​ រសជាតិហិរ

អ្នកមិនគួរបរិភោគអាហារដែល​មានរសជាតិហិរ ឫ បន្ថែម​ម្ទេសចូលអាហារដែល​អ្នកញ៉ាំនោះទេ ព្រោះវា​ធ្វើឲ្យបេះដូងរបស់អ្នកដើរញាប់ខ្លាំងដែល​ជា​បញ្ហាធ្វើឲ្យការគេងមិនស្កប់​ឫ គេងមិនលក់តែម្តង។

 

 

-​​អាហារដែលគួរញ៉ាំមុនគេង៖

១​ ផ្លែចេក

ដោយសារវាមានផ្ទុកនូវសារជាតិកាល់ស្យូមនិងម៉ាញ៉េស្យូមច្រើនវា​ជួយបង្កើននូវកោសិកាសាច់ដុំថ្មី និងធ្វើឲ្យអ្នកគេងលក់កាន់តែស្រួល។

 

 

២​ ទឹកដោះគោ

សារជាតិអាម៉ីណូអាស៊ីតដែលមាននៅក្នុងទឹកដោះគោជួយសម្រួលឲ្យការគេងមានភាពស្ងប់ល្អ។

 

 

៣ អង្ករផ្កាម្លីះ

វាជួយកាត់បន្ថយសារជាតិគ្លុយកូសនៅក្នុងសសៃឈាម និងបង្កើនគុណភាពនៃការគេងរបស់អ្នកទៀតផង។

 

 

៤ ផ្លែឈឺរី

សារជាតិដែលមានផ្ទុកនៅក្នុងផ្លែឈឺរីជួយគ្រប់គ្រងប្រព័ន្ធរាងកាយមនុស្សបានល្អ ដែលជួយធ្វើឲ្យការគេងបាន​ស្កប់ស្រួល។

 

 

ប្រភពមកពី https://brightside.me/inspiration-health/10-food-products-you-should-and-shouldnt-eat-before-sleep-250160/

បកប្រែ៖ បញ្ញា