ជ្រមុជ​ទឹក​មើល​បាតសមុទ្រនៅកម្ពុជា

  • 2017-03-19 10:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ពិសោធន៍​ថ្មី​មួយ​នេះ​ ត្រូវ​បាន​នាំ​មក​ជូន​ដោយ Scuba Nation ដែល​ផ្ដល់​សិទ្ធិ​ដល់​PADY 5 Stars Dive Center ប្រចាំ​កម្ពុជា​ទទួល​សិទ្ធិ​រៀប​ចំ​ដំណើរ​កំសាន្ដ​ផ្ដល់​បទ​ ពិសោធន៍​មុជ​ទៅ​បាត​សមុទ្រ​មុន​គេ​បង្អស់​នៅ​កម្ពុជា​តាំង​ពី ២០០២ មក​ម្លេះ។

អ្នក​មិន​ដែល​ធ្លាប់​សាក​ល្បង​កុំ​ភ័យ ព្រោះ​ក្រុម​ការងារ​មាន​អ្នក​ចាំ​បង្រៀន ចំណែក​ឯ​តម្លៃ​គឺ ៤៥ ដុល្លារ ហាត់​រៀន​ក្នុង​អាង​ហែល​ទឹក បើ​ចំណាយ​ ៩០​ ដុល្លារ​ អនុវត្ត​ផ្ទាល់​ក្នុង​សមុទ្រ។

 

រាល់​ការ​ជ្រើស​រើស​យក​កញ្ចប់​ដំណើរ​កម្សាន្ដ​​ជ្រមុជ​ ទឹក​ណា​មួយ ភ្ញៀវ​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​និង​ ពិគ្រោះ​យោបល់​ពី​បញ្ហា​សុខភាព។ ធ្វើ​បែប​នេះ​គឺ​ដើម្បី​ ផ្ដល់​ទំនុក​ចិត្ត​ដល់​ភ្ញៀវ​ទាំង​អស់​កុំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ រឿង​គ្រោះ​ថ្នាក់​ផ្សេងៗ។

ករណី​អ្នក​ចេះ​ស្រាប់ សម្រាប់​ដំណើរ​កម្សាន្ត​​មួយ​ថ្ងៃ ក្រុមហ៊ុន​គិត​តម្លៃ ៩៥ ដុល្លារ​ចាប់​ពី​ព្រឹក​ដល់​ល្ងាច រួម​ ទាំង​បម្រើ​អាហារ​២ ពេល​និង​ឧបករណ៍​ជ្រមុជ​ទឹក​ ដោយ​មិន​គិត​ថ្លៃ។ តែ​បើ​ទៅ​កំសាន្ដ​មួយ​ថ្ងៃ​មួយ​យប់ គឺ​ តម្លៃ២២០ ដុល្លារ​គិត​ទាំង​ថ្លៃ​អាហារ ការ​ស្នាក់​នៅ​លើ​ ទូក និង​ថ្លៃ​​ឧបករណ៍ ក្នុង​នោះ​ក៏​មាន​ Instructor នៅ​ចាំ​ជួយ និង​ប្រចាំ​ការ​ក្បែរ​អ្នក​ជានិច្ច​ផង​ដែរ។

 

 

តំបន់​ដែល​អ្នក​ត្រូវ​ទៅ​កម្សាន្ដ​ដើម្បី​មើល​ធនធាន​ ធម្មជាតិ​ក្នុង​សមុទ្រ​មាន​ដូច​ជា កោះ​រ៉ុង កោះ​រ៉ុង​សន្លឹម កោះ​តាំង និង​កោះ​ព្រីន។ ពេល​វេលា​ដែល​អាច​មើល​ ធម្មជាតិ​បាត​សមុទ្រ​ល្អ​បំផុត​គឺ​ចាប់​ពី​ខែ វិច្ឆិកា រហូត​ ដល់​ខែ​មេសា។ ចន្លោះ​ពេល​នេះ អាកាស​ធាតុ​មាត់​ សមុទ្រ​មាន​ពន្លឺ​ព្រះ​អាទិត្យ​ជះ​ពន្លឺ​ខ្លាំង ដែល​អាច​ធ្វើ​ ឱ្យ​អ្នក​មុជ​ទឹក​មើល​ឃើញ​ធនធាន​បាត​សមុទ្រ​យ៉ាង​ ហោច​ណាស់ ១០ ម៉ែត្រ​​ពី​លើ​ផ្ទៃ​ទឹក។