៦ យ៉ាងធ្វើឲ្យសក់ទន់ដូចសរសៃសូត្រ
- 2017-03-21 03:46:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ យ៉ាងធ្វើឲ្យសក់ទន់ដូចសរសៃសូត្រ
ចន្លោះមិនឃើញ
យើងម្នាក់ៗសុទ្ធតែមានបញ្ហាសក់រឹង ព្រោះធាតុអាកាសក្តៅដែលមានខ្យល់ធូលីច្រើនដែលធ្វើឲ្យយើងមានការលំបាកក្នុងការថែរក្សាស្បែក ឬដូចជាសក់ផងដែរ។ ដូច្នេះថ្ងៃនេះ Sabay ដើរសូមណែនាំនូវវីធី ៦ យ៉ាងដើម្បីរក្សាសក់របស់អ្នកឲ្យភ្លឺរលោង និងទន់ល្មើយ៖
១. ប្រើសាប៊ូកក់សក់សមស្រប៖ ថែរក្សាសក់របស់អ្នកឲ្យបានល្អ ដោយសាររដូវនេះមានសំណើមខ្ពស់ ដែលវាធ្វើឲ្យកើតអង្គែ ជ្រុះសក់ និងមានកំណើនជាតិខ្លាញ់នៅលើស្បែក។ អ្នកអាចនឹងងាយបែកញើស ហើយសក់របស់អ្នកងាយនឹងមានភាពកខ្វក់ និងស្អិតជាប់គ្នា។ ដូច្នេះវាចាំបាច់ក្នុងសម្អាតសក់របស់អ្នកជាប្រចាំជាមួយប្រភេទសាប៊ូដែលត្រូវនឹងសសៃសក់របស់អ្នក។
២. ប្រើ conditioner ល្អៗ៖ សំណើមធ្វើឲ្យសក់របស់អ្នកស្ងួត រឹង និងរញ៉េរញ៉ៃ។ ប្រភេទ conditioner ដែលល្អនឹងជួយធ្វើឲ្យសក់របស់អ្នកទន់រលោង និងធ្វើឲ្យសក់របស់អ្នកមិនរញ៉េរញ៉ៃ។
៣. រក្សាសក់ឲ្យស្ងួតដោយខ្យល់ធម្មជាតិ៖ ជៀសវាងប្រើឧបករណ៍ផ្លុំសក់ ឬគៀបសក់ ដោយសារកម្តៅនៃឧបករណ៍ទាំងនេះសម្លាប់សារធាតុបំប៉នដែលផ្ទុកនៅក្នុងសក់ និងធ្វើឲ្យសក់ងាយខូច និងជ្រុះ។ ប្រសិនបើអ្នកចង់ឲ្យសក់ឆាប់ស្ងួតឲ្យបានឆាប់ សូមប្រើប្រដាប់ផ្លុំសក់ពីចម្ងាយ។
៤. ប្រើក្រាសសិតសក់ឈើ៖ ប្រើក្រាសឈើដែលមានចន្លោះសិតធំដើម្បីសិតសក់របស់អ្នក ដោយសារតែអំឡុងរដូវនេះ សក់របស់អ្នកមានភាពរញ៉េរញ៉ៃ ស្និតឈើអាចរំដោះសក់ជំពាក់ដោយមិនធ្វើឲ្យសក់របស់អ្នករងការខូចខាត។
៥. ប្រើប្រេងបំប៉នសក់៖ ការផ្តល់អាហារបំប៉នដល់សក់ដោយការប្រើប្រាស់ប្រេងនឹងជួយធ្វើឲ្យសក់របស់អ្នកមានសំណើម និងភ្លឺរលោង។
៦. ទប់ស្កាត់បញ្ហាអង្គែ៖ ដើម្បីរក្សាសក់របស់អ្នកមិនឲ្យមានអង្គែអ្នកគួរប្រើផ្នែកពណ៌សនៃស៊ុតលាយជាមួយម្សៅគ្រាប់អាល់មុង ហើយលាបនៅលើសក់ រួចទុកវាឲ្យស្ងួតមុនពេលលាងជម្រះ។ វិធីមួយផ្សេងទៀតក្នុងកម្ចាត់អង្គែគឺប្រើទឹកក្រូចឆ្មារលាយជាមួយប្រេងដូង ហើយយកវាមកលាប និងត្រដុសលើក្បាលរបស់អ្នក។ បន្ទាប់មកគ្របសក់របស់អ្នកជាមួយកន្សែងពោះគោក្តៅដើម្បីទទួលបានចំហាយស្ទីម ហើយលាងសម្អាតវាក្នុងរយៈពេល ១៥-២០ នាទីបន្ទាប់។ ការធ្វើបែបនេះមិនត្រឹមតែជួយកម្ចាត់អង្គែប៉ុណ្ណោះទេ តែវាក៏ជួយធ្វើឲ្យស្បែកក្បាលរបស់អ្នកមានសុខភាពផងដែរ។
ប្រែសម្រួល៖ Sam