ពីច័ន្ទដល់អាទិត្យគួរពាក់អីខ្លះ?
- 2017-03-21 10:35:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីច័ន្ទដល់អាទិត្យគួរពាក់អីខ្លះ?
ចន្លោះមិនឃើញ
ប្រាកដណាស់រាល់នារីគ្រប់រូបភាពច្រើនតែងតែមានស្ទីលប្រចាំខ្លួនគ្រប់ពេលទាំងអស់។ ផ្ទុយទៅវិញនារីៗមួយចំនួនតូចដែលមិនសូវយកចិត្តទុកដាក់ក្នុងការតុបតែងខ្លួនហើយក៏មិនសូវដឹងពីការស្លៀកពាក់ប្រចាំថ្ងៃអាចក្លាយទៅជាទម្លាប់ដោយគិតថាសាមញ្ញធម្មតាៗ ប៉ុន្តែនៅពេលត្រូវមានកម្មវិធីម្ដងម្កាលអាចធ្វើឲ្យពិបាកក្នុងការជ្រើសរើសសម្លៀកបំពាក់សក្ដិសមទៅនឹងកម្មវិធីនោះ។
ថ្ងៃនេះ Sabayដើរ សូមបង្ហាញពីស្ទីលសម្លៀកបំពាក់របស់ សុខឡេង អាចចាត់ទុកថាជាយុវតីស៊ីវិល័យមួយរូបដែលចូលចិត្តលេងស្ទីលប្រចាំខ្លួន និងជាប្រចាំថ្ងៃសក្ដិសមគ្រប់កាលៈទេសៈទាំងអស់ ។
ទាំងអស់នេះក៏អាចជាគំនិតសម្រាប់ប្រិយមិត្តដែលមិនសូវចេះតុបតែងខ្លួនផងដែរ។ តោះ! ទៅមើលរូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖
១. ថ្ងៃច័ន្ទ លេងជាម៉ូដអាវសំយេះស្មា និងអៀមខោប៊ូយក្រោមជង្គង់បន្តិច សក្ដិសមនឹងស្បែកជើង sneaker មិនត្រឹមតែឡូយទេថែមទាំងCute ទៀត។
២. ថ្ងៃអង្គារ លេងជាម៉ូដអាវយឺតសាច់ឡែនកតាំងបន្តិច ទឺនុយនឹងខោសាច់កំណាត់ជើងត្រង់ សក្ដិសមណាស់ក្នុងថ្ងៃធ្វើការ ។
៣. ថ្ងៃពុធ រ៉ូបខ្សែតូចcute អស់ទាស់សមណាស់សម្រាប់ការណាត់ញ៉ាំបាយពេលល្ងាច។
៤. ថ្ងៃព្រហស្បត្តិ៍ កាន់តែក្មេងមួយឈុតនេះព្រោះលេងតែអាវអាវធម្មតា និងខោស្វិតជាការស្រេច។
៥. ថ្ងៃសុក្រ មួយឈុតនេះអាចថាសុភាពបន្តិច ស៊ិចស៊ីបន្តិចប៉ុន្តែសម្រាប់ថ្ងៃទៅសម្ភាសការងារកាន់តែមានទំនុកចិត្តលើមួយឈុតនេះ។
៦. ថ្ងៃសៅរ៍ Free Style សំពត់ខ្លី លេងជាមួយនឹងអាវយឺតដៃវែង ស្អាតម្យ៉ាងដែរ។
៧. ថ្ងៃអាទិត្យ អាវយឺតបង្កង់ៗ និងខោខ្លីពណ៌ស បន្ថែមអាវខោប៊ូយដៃវែងពីលើកាន់តែស្រស់ស្អាត។
អត្ថបទ៖ សុខអូន