បញ្ហា ៥ យ៉ាង ដែលផ្លែចេកជួយដោះស្រាយបាន​!

  • 2017-03-22 08:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេក គឺ​ជា​ផ្លែ​ឈើ​ម្យ៉ាង ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ហើយ​ថែម​ទាំង​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន ដែល​តែង​កើត​មាន​លើ​មនុស្ស​ស្ទើរ​តែ​គ្រប់​រូប ទៀត​ផង ដូចជា៖

 

 

១) ភាព​តប់ប្រមល់ ឬ ស្ត្រេស

នៅ​ក្នុង​យុគសម័យ​ទំនើប​នេះ មនុស្ស​ភាគ​ច្រើន​រស់​នៅ​ក្នុង​ភាព​តានតឹង ដែល​វា​មាន​ផល​ប៉ះពាល់​ទៅ​លើ​សុខភាព​យ៉ាង​ខ្លាំង។ ស្ត្រេស បង្កើន​ល្បឿន​នៃ​ការ​រំលាយ​អាហារ ដែល​នាំ​ឲ្យ​មាន​ការ​ថយ​ចុះ​នូវ សារធាតុ​ប៉ូតាស្យូម នៅ​ក្នុង​រាងកាយ។ ផ្លែ​ចេក ផ្ទុក​ទៅ​ដោយ​បរិមាណ​នៃ​សារធាតុ​ប៉ូតាស្យូម​ជាច្រើន ដែល​អាច​ជួយ​ឲ្យ​បេះដូង​មាន​សភាព​ធម្មតា បញ្ជូន​ខ្យល់​អុកស៊ីហ្សែន​ទៅ​ខួរក្បាល​យ៉ាង​ល្អ និង ធ្វើ​ឲ្យ​បរិមាណ​ទឹក​នៅ​ក្នុង​រាង​កាយ​មាន​កម្រិត សម​ល្មម​សម្រាប់​រាងកាយ ទៀត​ផង។

 

 

២) អាការ​ផ្សេងៗ​មុន​ពេល​មក​រដូវ (PMS)

ផ្លែ​ចេក បាន​បង្ហាញ​ថា វីតាមីន B ធ្វើ​ការ​យ៉ាង​ល្អ ចំពោះ PMS (អាការ​ផ្លូវ​កាយ និង​ចិត្ត ដែល​កើត​ឡើង​២សប្តាហ៍ មុន​ពេល​មក​រដូវ)។ វា​កាត់​បន្ថយ​ការ​ឈឺចាប់​នៅ​ក្នុង​ពោះ និង ទ្រូង, កាត់​បន្ថយ​ការ​ផ្លាស់​ប្តូរ​អារម្មណ៍​អាក្រក់​ផ្សេងៗ និង ការ​កើន​ឡើង​នៃ​ទឹក​នៅ​ក្នុង​រាងកាយ ហើយ​សម្បូរ​ទៅ​ដោយ​វីតាមីន។

 

៣) ជំងឺ​បាក់​ទឹក​ចិត្ត

ផ្លែ​ចេក សម្បូរ​ទៅ​ដោយ​អាមីណូអាស៊ីត (Amino Acid) Tryptophan ដែល​រំញោច​ការ​បញ្ចេញ​អរម៉ូន Luck Serotonin។ ប្រសិន​បើ​អ្នក​ចង់​មាន​អារម្មណ៍​ស្ងប់ស្ងាត់ និង​សប្បាយ​ចិត្ត សូម​ទទួល​ទាន​ផ្លែ​ចេក ជា​រៀង​រាល់​ថ្ងៃ។

 

៤) ហើម​ពោះ និង ទល់​លាមក

សារជាតិ Pectin នៅ​ក្នុង​ផ្លែ​ចេក ជួយ​បង្កើន​ល្បឿន​នៃ​ការ​រំលាយ​អាហារ កម្ចាត់​ជាតិ​ពុល និង សារធាតុ​ពុល (Heavy Metal Toxin) មួយ​ចំនួន​ ចេញ​ពី​រាងកាយ ព្រម​ទាំង​រំញោច​ពោះវៀន ថែម​ទៀត​ផង។ កត្តា​ទាំង​អស់​នេះ ជួយ​កាត់​បន្ថយ​ការ​ហើម​ពោះ ខណៈ​ដាស់​ពោះវៀន និង​ដើរ​តួនាទី​ជា​ថ្នាំ​បញ្ចុះ​ធម្មជាតិ សម្រាប់​ការ​ទល់​លាមក។

 

 

៥) សម្ពាធ​ឈាម

ដោយ​សារ​តែ ភាព​សម្បូរ​បែប​នៃ​សារធាតុ​ប៉ូតាស្យូម ផ្លែ​ចេក​​ត្រូវ​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​ទទួល​ទាន​ ជា​រៀង​រាល់​ព្រឹក ព្រោះ​ការ​ទទួល​ទាន​សារធាតុ​សូដ្យូម​ខ្ពស់ និង ប៉ូតាស្យូម​តិច ជះ​ឥទ្ធិពល​អវិជ្ជមាន ដល់​សម្ពាធ​ឈាម៕

 

 

ប្រភព៖ Healthy Life Headlines   ប្រែ​សម្រួល៖ សេង ឡុង