ឆ្នេរសមុទ្រស្អាតដាច់គេទាំង១០ លើពិភពលោក មានទាំងឆ្នេរសមុទ្រខ្មែរ
- 2017-03-22 10:26:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នេរសមុទ្រស្អាតដាច់គេទាំង១០ លើពិភពលោក មានទាំងឆ្នេរសមុទ្រខ្មែរ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ គេហទំព័រទេសចរណ៍ និងជាទស្សនាវដ្ដីអាមេរិកដ៏ល្បីឈ្មោះ National Geographic បានចាត់ថ្នាក់ស្វែងរកឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាងគេបំផុតជុំវិញពិភពលោកប្រចាំឆ្នាំ២០១៧ ក្នុងនោះឆ្នេរសមុទ្រកម្ពុជាយើងបានឈរនៅលំដាប់លេខមួយដាច់គេក្នុងចំណោមឆ្នេរទាំង២១។
ការចាត់ថ្នាក់ជាឆ្នេរល្អបំផុតលំដាប់ពិភពលោកនេះ គឺប្រភពដដែលបានគិតទៅលើឆ្នេរខ្សាច់ដ៏សក្បុស ទឹកថ្លាដូចគ្រីស្តាល់ មានរលកស្ងប់ស្ងាត់គួរឲ្យចង់គយគន់។
ឆ្នេរមានលក្ខណៈសម្បត្តិដូចរៀបរាប់ខាងលើស្ថិតនៅកំពូលគេ ត្រូវគេប្រសិទ្ធិនាមថា «Lazy Beach» និងកំពុងស្ថិតនៅប្រទេសកម្ពុជា គឺឆ្នេរកោះរុង ក្នុងខេត្តព្រះសីហនុ។ ក្នុងចំណាត់ថ្នាក់ឆ្នេរទាំង២១ សូមជ្រើសរើសយកតែ១០កំពូលគេ មកបង្ហាញដូចខាងក្រោម៖
១. ឆ្នេរកោះរុង ប្រទេសកម្ពុជា
២. ឆ្នេរ Playa del Amor លើកោះ Marietas ប្រទេសម៉ិកស៊ីកូ
៣. ឆ្នេរ Shell ប្រទេសអូស្ត្រាលី
៤. ឆ្នេរ Noordwik ប្រទេសហូឡង់
៥. ឆ្នេរ Reynisfjara ប្រទេសអ៊ីស្លង់
៦. ឆ្នេរ Cas Abao នៅកោះ Caribbean ដែនដីការ៉ាបៀន
៧. ឆ្នេរ Piscinas នៃកោះ Sardinia ប្រទេសអ៊ីតាលី
៨. ឆ្នេរ Cathedrals នៃកោះ Ribadeo ប្រទេសអេស្ប៉ាញ
៩. ឆ្នេរ Anse Source d'Argent in La Digue សាធារណរដ្ឋ Seychelles
១០. ឆ្នេរ One Foot នៃកោះ Cook Islands ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក
ប្រភព៖ Dailymail ប្រែសម្រួល៖ ឡេង ភារុណ