វិធី​ងាយ​ៗ​សំរាប់​អ្នក​ជួប​បញ្ហា​ក្លៀក​ខ្មៅ

  • 2017-03-23 01:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អត់​មាន​ជំនឿ​ចិត្ត​ពេល​លើក​ដៃ​ ឬ​ពាក់​អាវ​វាល​ក្លៀកព្រោះ​ក្លៀកខ្មៅ​​មែន​ហ្អេ៎? Sabay ដើរ​មាន​វិធី​សាស្ត្រ​ងាយ​ៗ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ក្លៀក​ខ្មៅ​ហើយ​អស់​លុយ​តិច​បំផុត​។​

 

វិធី​ទី​១​:

យក​ប្រទាល​កន្ទុយ​ក្រពើ​មក​ចិត​យក​តែ​សាច់​ខាង​ក្នុង​ជា​ចំណិត​ស្តើង​ៗ​បន្ទាប់​មក​យើង​យក​មក​បិទ​លើ​​ក្លៀក​ខ្មៅ​របស់​អ្នក​  ​រូច​​ទុក​ចោល​ប្រហែល​១៥-៣០​នាទី​ហើយ​​សំអាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​ជា​ការ​ស្រេច​។ ​ធ្វើ​បែបនេះរយៈពេល ​២-៣​ដង ​ក្នុង​មួយ​សបា្តហ៏​អ្នក​នឹង​ឃើញ​លទ្ធផល​។

 

 

 

វិធីទី២: គ្រឿងផ្សំ: ល្មៀត​ម៉ត់​ (១ស្លាបព្រាកាហ្វេ) ស្ករ​ស​ (៣ស្លាបព្រាកាហ្វេ) ក្រូច​ឆ្មា(១-២ចំណិត)

 

វិធី​ធ្វើ​: យកគ្រឿង​ផ្សំ​​ខាង​លើ​ទាំង​អស់​មក​​លាយក្នុង​​កូន​ចាន​ចងឹ្កះ​​តែ​​មួយ​​រួច​យើង​ចាប់​ផ្តើម​លាយ​វា​ចូល​គ្នា​អោយ​សព្វ​បន្ទាប់​មក​យើង​យក​ញី​​ថ្នម​ៗលើ​ក្លៀក​របស់​អ្នក ​រួច​ទុក​ប្រហែល​១៥​-​៣០​នាទី​ចាំ​សំអាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​​ជា​ការ​ស្រេច​។ អ្នក​ទាំង​អស់​គ្នាគួរ​តែ​​ធ្វើបែបនេះ​រយៈ​ពេល​២​ដង​ក្នុង​មួយ​សបា្តហ៏​ដើម្បី​ទទួល​បាន​លទ្ធផល​លឿន​។​​​

 

 

 

ប្រភព​: fashionandbeautyandme ​

អត្តបទ:​Mary Seng