ប្រភេទស្បែកជើងកែង៥ប្រភេទ ស៊ិចស៊ី និងទាក់ទាញបំផុត

  • 2017-03-24 03:17:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេតែងនិយាយថាស្បែកជើងស្អាតនឹងនាំយើងទៅកាន់គោលដៅដ៏ល្អ។ វាអាចមានច្រើនរបៀបដែលស្បែកជើងអាចនាំយើងទៅរកភាពជោគជ័យ តែអ្វីដែលសំខាន់បំផុតគឺ ការរើសយកស្បែកជើងដែលស្អាត សាកសម និងទាក់ទាញទុកថាជាកត្តាចំបង។ ក្នុងចំនោមស្បែកជើងរាប់សិបប្រភេទ ស្បែកជើងកែងជាអ្វីដែលអ្នកកំពង់តែរក ដើម្បីបង្កើតទំនុកចិត្តលើខ្លួនឯងឲ្យកាន់តែខ្ពស់។ បញ្ហាទាំងអស់នឹងដោះស្រាយបានល្អជាងមុន បើសិនជាយើងស្គាល់ពីប្រភេទស្បែកជើងកែងឲ្យបានច្បាស់ មុននឹងសំរេចចិត្តយកប្រភេទមួយណាមកប្រើ ឬក៏អ្នកចង់ក្លាយជាអ្នកជំនាញខាងស្បែកជើង ដឹងខ្លះៗពីវាក៏ល្អ។

១ Pump Pump គឺជាស្បែកជើងកែងដែលខ្ពស់ល្មម កំពស់វាប្រហែល ៥សម ទៅ៨សម អីនឹង ហើយវាមានមុខស្រួច តែមុខកាត់ខ្លី។ ស្បែកជើងនេះសាកសមណាស់ បើអ្នកគ្រាន់តែចង់បានស្បែកជើងកែងសាមញ្ញមួយមកបន្ថែមភាពទាក់ទាញជាមួយសំលៀកបំពាក់បែបធម្មតាៗ។

 

 

២ Stilettos ស្បែកជើងនេះជាប្រភេទកែងដែលខ្ពស់ជាងគេបង្អស់ កំពស់កែងរហូតដល់២០សម ក៏មានដែរ។ ស្បែកជើងកែងខ្ពស់ខ្លាំងនេះ វាអាចមានបាតខាងមុខក្រាស់ ដើម្បីឲ្យអ្នកពាក់មាន​ភាពងាយស្រួល។

 

៣ Platform Heels Platform Heels មិនសំខាន់កែងកំពស់ប៉ិនណាទេ តែវាសំខាន់ត្រង់ថាវាមានបាតខាងមុខក្រាស់។ សំរាប់អ្នកត្រូវដើរច្រើនជាមួយស្បែកជើងកែង វាល្អបំផុតព្រោះអ្នកនឹងមិនបាច់ចំអើតខ្លាំង ដោយសារកំពស់ខាងមុខនិងខាងក្រោយមិនសូវខុសគ្នាខ្លាំងទេ។

 

៤ Ankle Strap Heels វាជាម៉ូដមួយដ៏ពេញនិយមបំផុត ដែលមានខ្សែព័ទ្ធជុំវិញកជើង។ ម៉ូដ ឬកំពស់កែង អាចខុសប្លែកពីគ្នា តែខ្សែរជុំវិញកជើងនេះ ធ្វើឲ្យអ្នកលេចធ្លោ និងងាយស្រួលពេលដើរទៀតផង។

 

៥ High Heel Sandals កំពស់វាខុសៗគ្នា តែម៉ូតខ្សែៗចន្លោះៗនេះគឺជាម៉ូដដែលស៊ិចស៊ីបំផុត។

 

 

 

អត្ថបទ ៖ ដាលីន