អាហារល្អបំផុត សម្រាប់អ្នកហាត់ប្រាណពេលព្រឹក
- 2017-03-24 07:27:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារល្អបំផុត សម្រាប់អ្នកហាត់ប្រាណពេលព្រឹក
ចន្លោះមិនឃើញ
ការហាត់ប្រាណពេលព្រឹក គឺជារឿងល្អបំផុតសម្រាប់ស្រ្តី ព្រោះវាអាចជួយឲ្យសុខភាពល្អ រាងកាយមាំមួន។ តែអ្វីដែលសំខាន់នោះ តើមនុស្សស្រីត្រូវញ៉ាំអាហារបែបណា នៅពេលដែលពួកគេហាត់ប្រាណរួច? សូមមើលខាងក្រោមនេះទាំងអស់គ្នា៖
១.សាច់ទ្រូងមាន់
សាច់ទ្រូងមាន់មានជាតិកាឡូរីទាបបំផុត ប៉ុន្តែអាចជួយដល់សរីរាង្គមនុស្សបានច្រើន។ ដូច្នេះហើយ មនុស្សស្រីអាចញ៉ាំវាក្រោយពេលហាត់ប្រាណ ដើម្បីបង្កើនកម្លាំងឡើងវិញ។
២.ត្រីសាម៉ុង
ត្រីសាម៉ុងមានជាតិវីតាមីនច្រើន ដូច្នេះហើយមនុស្សស្រីគួរតែញ៉ាំវា ទោះជាធ្វើជាម្ហូបអ្វីក៏ដោយ ក៏សុទ្ធតែល្អចំពោះសុខភាពទាំងអស់។
៣.ចេក
ចេកជាផ្លែឈើល្អខ្លាំងណាស់សម្រាប់មនុស្សស្រី ទៅលើការថែរក្សាសម្រស់។ ញ៉ាំចេកតែមួយផ្លែរៀងរាល់ថ្ងៃពេលព្រឹក ក៏អាចជួយបានច្រើនដែរ។
៤.ទឹកផ្លែឈើ
ទឹកផ្លែឈើក៏មានគុណប្រយោជន៍ច្រើនដែរ សម្រាប់សុខភាពស្បែក និងរាងកាយទាំងមូល។
៥.បន្លែបៃតង
បន្លែបៃតង គឺជាអ្វីដែលមនុស្សត្រូវការ ជាពិសេសសុភាពនារីតែម្ដង។ ដូចពាក្យដែលគេតែងតែនិយាយថា «ញ៉ាំបន្លែ ជួយឲ្យសាច់ស្អាត»៕
ប្រភព៖ Stylecraze ប្រែសម្រួល៖ ទ្រី រ៉ាវី