មួយថ្ងៃដើរ១៥នាទី អ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំងនេះ!
- 2017-03-28 07:26:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយថ្ងៃដើរ១៥នាទី អ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំងនេះ!
ចន្លោះមិនឃើញ
ជាមួយនឹងរបៀបរស់នៅនាសម័យថ្មីនេះ មនុស្សភាគច្រើនអង្គុយតែមួយកន្លែង ហើយធ្វើលំហាត់ប្រាណ និងសកម្មភាពរាងកាយតិចតួច។ វាមិនល្អឡើយចំពោះសុខភាព និងលក្ខខណ្ឌទូទៅនៃរាងកាយរបស់យើង ហើយអាចនាំឲ្យកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរទៀតផង។
ជាការពិតណាស់ មនុស្សភាគច្រើនមានពេលវេលាតិចតួចបំផុត ដើម្បីទៅហាត់ប្រាណ ឬជិះកង់លេង ប៉ុន្តែយើងនៅមានលំហាត់ប្រាណដ៏សាមញ្ញមួយទៀត ដែលយើងអាចធ្វើវាគ្រប់ពេលវេលា ដោយមិនចាប់បាច់ប្រឹងប្រែងខ្លាំង គឺ ដើរ។
ការដើររយៈពេល ១៥នាទី ជារៀងរាល់ថ្ងៃ អ្នកអាចការពារជំងឺ និងស្ថានភាពសុខភាពជាច្រើន។ មិនតែប៉ុណ្ណោះ មានការសិក្សា និងស្រាវជ្រាវជាច្រើនបានបង្ហាញ និងបញ្ជាក់ថា ការដើរ អាចធ្វើឲ្យអ្នករស់នៅបានកាន់តែយូរទៀតផង។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួន ដែលបានមកពីការដើរ៖
#១ ពង្រឹងសមត្ថភាពបេះដូង
វាគឺជាការធ្វើលំហាត់ប្រាណដ៏អស្ចារ្យមួយ ដែលអាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ (LDL) និង បង្កើនកម្រិតកូឡេស្តេរ៉ុលល្អ (HDL) ជំនួសវិញ។ ការដើររយៈពេល ៣០នាទី ជួយការពារ និងគ្រប់គ្រងសម្ពាធឈាម ដែលអាចបង្កឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល។
#២ កាត់បន្ថយហានិភ័យជំងឺ
ការដើរទៀតទាត់ អាចកាត់បន្ថយហានិភ័យ នៃការវិវត្តទៅជាជំងឺមហារីកពោះវៀនធំ សុដន់ ឬ ស្បូន រហូតដល់ទៅ ២០ភាគរយ។
#៣ ជួយសម្រកទម្ងន់
ការដើរ (ក្នុងល្បឿន ៣គីឡូម៉ែត្រក្នុងមួយម៉ោង) រយៈពេល ៣០នាទី អ្នកអាចសម្រក ៧៥កាឡូរី ហើយ ការដើរ (ក្នុងល្បឿន ៤៨គីឡូម៉ែត្រក្នុងមួយម៉ោង) រយៈពេល ៣០នាទី អ្នកអាចសម្រក ១០០កាឡូរី។
#៤ ការពារជំងឺវង្វេងស្មារតី
ការដើរចម្ងាយ ១០គីឡូម៉ែត្រ ក្នុងមួយអាទិត្យ អាចការពារជំងឺវង្វេងស្មារតី ឬជួយឲ្យការចងចាំកាន់តែប្រសើរឡើង។
#៥ បង្កើនវីតាមីន D
វីតាមីន D គឺមានសារៈសំខាន់ណាស់សម្រាប់សុខភាពឆ្អឹង និងការធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធភាពស៊ាំ។ ដូច្នេះការដើរ គឺជាវិធីល្អឥតខ្ចោះ ដើម្បីរីករាយនឹងធម្មជាតិ បរិយាកាសខាងក្រៅ ខណៈស្រូបយកវីតាមីន D។
#៦ ផ្ដល់ឲ្យអ្នកនូវថាមពល
ការដើរ ត្រូវបានគេជឿថា គឺជាវិធីសាស្ត្រដ៏ល្អបំផុតមួយ ដើម្បីជំរុញថាមពលរបស់អ្នក។ វាធ្វើឲ្យចលនាឈាមរត់ស្រួល និងបង្កើនការផ្គត់ផ្គង់អុកស៊ីហ្សែន ទៅក្នុងកោសិកា។
#៧ ធ្វើឲ្យអ្នកសប្បាយចិត្ត
ការដើរ ជួយជំរុញអារម្មណ៍របស់អ្នក។ យោងតាមការសិក្សាមួយចំនួន បានឲ្យដឹងថា ការដើរ គឺមានប្រសិទ្ធភាពណាស់ ក្នុងការដើរតួនាទីជាថ្នាំកាត់បន្ថយទុក្ខព្រួយ។ ក្នុងអំឡុងពេលដើរ រាងកាយនឹងបញ្ចេញ អ័រម៉ូន Endorphin ហើយកាត់បន្ថយភាពតានតឹង និងអាការៈថប់អារម្មណ៍។ ដូច្នេះ ប្រសិនបើអ្នកចង់ថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នក ឲ្យមានស្ថានភាពល្អ សូមកុំរំលងការដើរឲ្យសោះ៕
ប្រភព៖ IFAI ប្រែសម្រួល៖ សេង ឡុង