កន្លែងសម្រាកវិស្សមកាល ជាប់ឆ្នេរសមុទ្រផ្កាថ្ម ជិតបូកគោ

  • 2017-03-29 06:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

អាកាសធាតុក្តៅបែបនេះ​ មានន័យថាពិធីបុណ្យចូលឆ្នាំខ្មែរក៏ជិតឈានមកដល់ហើយ ដូច្នេះប្រិយមិត្តប្រាកដជាមានគម្រោងដើរកម្សាន្តលំហែរកាយជាមួយក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ខ្លួនជាក់ជាមិនខាន។

 

ថ្ងៃនេះ សប្បាយដើរសូមណែនាំ រមណីយដ្ឋានឆ្នេរសមុទ្រផ្កាថ្ម Nataya ដែលខ្យល់អាកាសត្រជាក់ចិត្ត ពីជំនោរសមុទ្រ ជាមួយទីធ្លាធំ ហ៊ុំមព័ន្ទដោយធម្មជាតិដ៏ស្រស់បំព្រង ព្រមទាំងមានអាងហែលទឹកជាប់មាត់សមុទ្រទៀតផង។

 

Nataya ជាទីកន្លែងកម្សាន្តមួយ ដែលមានបរិយាកាស ទាក់ទាញ សម្រាប់អ្នកចង់បន្ធូរអារម្មណ៍ ក្នុងពេលវិស្សមកាល ចំណែកឯកន្លែងស្នាក់នៅ ក៏មានផាសុខភាព ហើយស្ងប់ស្ងាត់ជាមួយខ្យល់ត្រជាក់ បូកផ្សំជាមួយសូរសំលេងរលកសមុទ្រប៉ះជាមួយនិងឆ្នេរសមុទ្រទៀតនោះ អ្នកនឹងមានអារម្មណ៍ថាមិនចង់ត្រលប់មកផ្ទះវិញ៕

 

 

 

អាសយដ្ឋាន ៖ Prek Ampil Village, Koh Tauch Commune , Toeuk Chhou District , Kampot, Hwy 3

 

លេខទំនាក់ទំនង ៖ 088 402 8944

 

អត្ថបទ ៖ សុភា