ឆាការីឆ្អឹងជំនីជ្រូក រសជាតិឆ្ងាញ់ជាប់មាត់!
- 2017-03-29 07:50:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆាការីឆ្អឹងជំនីជ្រូក រសជាតិឆ្ងាញ់ជាប់មាត់!
ចន្លោះមិនឃើញ
ឆាការីឆ្អឹងជំនីជ្រូក គឺជាអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ អាចពិសាជាមួយបាយ ឬក្លែម ហើយត្រូវចិត្តបំផុតសម្រាប់អ្នកចូលចិត្តពិសាហិរ។ អាហារប្រភេទនេះ មិនពិបាកធ្វើឡើយ ពោលគឺងាយស្រួលបំផុត។ នៅចាំអីទៀត ទៅតាមដានទាំងអស់គ្នា!
គ្រឿងផ្សំ
១) ឆ្អឹងជំនីជ្រូក ៣០០ ក្រាម ២) ម្សៅការី ២ ស្លាបព្រាបាយ ៣) ខ្ទិះដូង ១ កែវ ៤) ម្រេចខ្ចី ១០ ក្រាម ៥) ស្លឹកក្រូចសើច ៣ ទៅ ៥ សន្លឹក ៦) សណ្ដែកកួរ ៥ ទៅ ៦ ដើម ៧) ស្ករស កន្លះស្លាបព្រាបាយ ៨) អំបិល កន្លះស្លាបព្រាកាហ្វេ ៩) ទឹកត្រី កន្លះស្លាបព្រាបាយ ១០) ប្រេងឆា ២ ស្លាបព្រាបាយ
វិធីធ្វើ
១) កាប់ឆ្អឹងជំនីជ្រូកជាដុំតូចៗល្មម ២) កាត់សណ្ដែកកួរឲ្យមានប្រវែងខ្លីៗល្មម ៣) ចាក់ប្រេង និងកម្ដៅវានៅលើខ្ទះ ៤) ដាក់ម្សៅការីចូល រួចច្របល់ ៥) ដាក់ឆ្អឹងជំនីជ្រូកចូល រួចឆាត្រលប់វាប្រមាណជា ៥ ទៅ ៦ នាទី ៦) ដាក់សណ្ដែកកួរ ម្រេចខ្ចី និងស្លឹកក្រូចសើចចូល ៧) ចុងក្រោយ ដាក់គ្រឿង ស្ករស អំបិល និងទឹកត្រីចូល រួចឆាត្រលប់ឲ្យសព្វ ជាការស្រេច
បើមិនទាន់ច្បាស់ទេ ទៅទស្សនាវីដេអូទាំងអស់គ្នា៖
https://www.youtube.com/watch?v=T7zbIckfwYA
ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ WhatRecipe