អាង​ហែល​ទឹក​នៅ​ភ្នំពេញ​ដែល​អ្នក​មិន​គួរ​រំលង

  • 2017-03-29 09:58:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ចុង​សប្ដាហ៍​បើ​សិន​​ខ្ជិល​ជិះ​ទៅ​ណា​ឆ្ងាយ សាក​មក​ហែល​ទឹក​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ម្តង​មើល។ ហែល​ទឹកជា​កីឡា​នាំ​ឲ្យ​សុខភាព​ល្អ​ម្យ៉ាង តែ​បើ​បាន​បរិយាកាស​រឹត​តែ​​ស្រស់​ស្រាយ​ហើយ​ រ៉ូមែនទិក​ទៀត​រឹត​តែ​ប្រសើរ​។ បើ​ចង់​ធូរ​ស្រាល​អារម្មណ៍​ហែល​ទឹក​ត្រជាក់​កាយា​ កុំ​ភ្លេច​ជ្រើស​យក​អាង​ទឹក​មួយ​ណា​ក៏​បាន​ដែរ​ក្នុង​ចំណោម​អាង​ហែល​ទឹក​ខាង​ក្រោម​នេះ​ ក្រែង​អាច​ចំណាយ​ពេល​ចុង​សប្ដាហ៍​ដ៏​មាន​ន័យ​។​ ១ Aquarius Hotel & Urban Resort

 

 

 

អាង​ហែល​ទឹក​លើ​ដំបូល​នៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ ទោះ​ទៅ​ពេល​ណា​ក៏​បរិយាកាស​ស្រស់ស្រាយ​ជានិច្ច​ ថែម​ទាំង​មាន Sky Bar​​ ទៀត ហែល​ទឹក​បណ្ដើរ ផឹក​អី​តិច​តួច​កំដរ​អារម្មណ៍​​បណ្តើរ​ពិត​ជា​រ៉ូមែនទិក​កប់​ស៊េរី​។​ ២​ White Mansion

 

 

 

មិន​អន់​ទេ​ណា​ទី​នេះ​ជា​ទូត​សហរដ្ឋ​អាមេរិក​ចាស់ និយាយ​ទៅ​វា​ស្រដៀងwhite House ដែរ​នឹង​ហា៎។ សាក​ទៅ​ម្តង​មើល​អាង​ហែលទឹក​របស់​អគ្គរាជទូត​ពី​មុន​ៗ​វា​យ៉ាង​ម៉េច​វិញ​។

  ៣ Blue Lime

 

 

 

 

មើល​ទៅ​ដូច​ជា​សាមញ្ញ​បន្តិច តែ​ពេល​ចូល​ទៅ​ដល់​ទើប​អ្នក​ដឹង​ថា​ ភាព​​ស្ងប់ស្ងាត់​របៀប​ស្រុក​ស្រែ​ហ្នឹង​វា​សុខសាន្ត​ណាស់​។ វា​ដូច​ជា​បាន​ទៅ​ដល់​កោះ​មួយ​ដ៏​ស្រស់​ស្អាត​ ស្ងប់​ស្ងាត់​បើ​ទោះ​វា​នៅ​កណ្ដាល​ទី​ក្រុង​ដ៏​មមាញឹក​នេះ​ក៏​ដោយ​។

 

ប្រភព ​៖ Tripadvisor

 

ប្រែ​សម្រួល​ ៖ ដាលីន​