ចម្អិន Spaghetti នៅផ្ទះស្រួលសឹងអីនឹង!
- 2017-03-30 03:35:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្អិន Spaghetti នៅផ្ទះស្រួលសឹងអីនឹង!
ចន្លោះមិនឃើញ
ចង់ញ៉ាំ Spaghetti ណាស់មែនទេ ប៉ុន្តែមិនចង់ទៅញ៉ាំ នៅខាងក្រៅ និងខ្លាចអស់លុយច្រើន កុំបារម្មណ៍ថ្ងៃនេះ សប្បាយដើរនឹងណែនាំ វិធីស្រួលៗ ក្នុងការចំអិន Spaghetti នៅផ្ទះដែលមិនចំណាយ ថរិការច្រើននោះទេ ។ សម្រាប់ពត៌មានបន្ថែម៖ចុចទីនេះ
គ្រឿងផ្សំ៖
Spaghetti មួយប្រអប់
ទឹកជ្រលក់ marinara
សាច់ជ្រូក ១ គីឡូក្រាម
អំបិល
របៀបចំអិន៖
ជំហានដំបូង យើងត្រូវចំអិន សាច់ជ្រូកជាមុនសិន។ ចិញ្ច្រាំសាច់ជ្រូកទាំងអស់ រួចដាក់នៅក្នុងខ្ទះ រួចចៀន ដាក់ភ្លើង ល្មម ត្រលប់ចុះត្រលប់ឡើង ទាល់តែសាច់ជ្រូកឡើង ពណ៍ត្នោត ការចំអិននេះ ត្រឹមរយៈពេល ១០ ទៅ ១៥នាទីតែ ប៉ុណ្ណោះ។
ជំហានបន្ទាប់ យើងត្រូវ លាយទឹកជ្រលក់ marinara ជាមួយសាច់ដែលចំអិនហើយ។ លាយទឹកជ្រលក់ រហូតទាល់តែ វាលាយចូលគ្នាសព្វ ទាល់តែវាពុះ បន្ទាប់មកចាប់ផ្ដើមបន្ថយ ភ្លើង បន្តិចម្ដងៗ រហូតដល់បិតភ្លើង ហើយទុកវាមួយដោយឡែកសិន។
បន្ទាប់មក យកឆ្នាំងធំមួយដាក់ ទឹកលាយជាមួយនិង អំបិលបន្តិច ដាំរហូតដល់តែពុះ រូចដាក់ Spaghetti ចូល ទុកចោល រយៈពេល ៧ ទៅ១១ នាទី រហូតទាល់តែវា ទន់។
ជាចុងក្រោយ ស្រង់ Spaghetti ចេញ ហើយយើង អាចយកវាទៅលាយ ជាមួយនឹងទឹកជ្រលក់និង សាច់ជ្រូក ដែលបានធ្វើហើយរួចជាស្រេច អោយសព្វ។ យើងនិងទទួលបាន មី Spaghetti ដ៏ឈ្ងុយធ្ងាញ់ យ៉ាងងាយស្រួល។
ប្រភព៖ www.instructables.com
អត្ថបទ៖ សុភា