តើ​គួរ​​​ជិះ​ឡាន​ក្រុង​ឬ​ក៏​ជិះ​យន្ត​ហោះ​បើ​ចង់​ទៅ​លេង​សៀមរាប...?

  • 2017-03-30 04:40:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​​ខិត​ជិត​មក​ដល់​ហើយ ​មាន​គម្រោង​ថា​នឹង​ទៅ​លេង​ខេត្ត​សៀមរាប​​ ដើម្បី​ចូលរួម​ព្រឹត្តិការ ​អង្គរ​សង្ក្រាន្ត​​ឆ្នាំ២០១៧​នេះ​ទេ​។ ដំណើរ​កម្សាន្ត​ម្ដង​ៗ​ពិបាក​ជាងគេ​គឺ​ការ​ជ្រើស​រើស​មធ្យោបាយ​ធ្វើដំណើរ​ មិន​ដឹង​ថា​គួរ​ធ្វើ​ដំណើរ​​ដោយ​របៀប​ណា​ដែល​មាន​ភាព​ងាយ​ស្រួល​ ចំណាយ​ថវិកា​តិច​ ​និង​ប្រើ​រយៈ​ខ្លី​។​ ប្រសិន​បើ​អ្នក​ដែល​​មិន​ចង់​ប្រើប្រាស់​រថយន្ត​​ផ្ទាល់​ខ្លួន​ សប្បាយ​ដើរ​មាន​យោបល់​ខ្លះ​ចង់​ចែក​រំលែក​ទៅ​​អ្នក​ទាំង​អស់​គ្នា​ដែល​អាច​ជ្រើសរើស​បាន​មាន​ដូចជា ៖

 

១.​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង

 

ការ​ជ្រើស​រើស​ឡាន​ក្រុង​​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​​កាន់​ខេត្ត​សៀម​រាបដែលអាច​កាត់បន្ថយ​ការ​ចំណាយ​តិច​ជាង​ប្រើ​​​ ​​មធ្យោបាយ​ផ្ទាល់​ខ្លួន​។​ ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដ​ថា​ថ្ងៃ​ចាក​ចេញ​អោយ​បាន​ច្បាស់​លាស់។​ ​​ពី​ព្រោះ​ចាំបាច់​អ្នក​ត្រូវ​ការ​កក់​សំបុត្រ​ឡាន​ក្រុង​អោយ​បាន​មុន​ពី​ចន្លោះ​ ​២អាទិត្យ​ ទៅ ​១​ខែ​​ បើ​មិន​អញ្ចឹង​ទេ​អាច​នឹង​គ្មាន​កៅអី​អង្គុយ​ក៏​ថា​​បាន។ សម្រាប់​រថយន្ត​ក្រុង​ខ្លះ​យើង​ក៏​អាច​ធ្វើដំណើរ​នៅ​ពេល​យប់​ដែល​មាន​កន្លែង​សម្រាប់​គេង​​​​ មាន​អាហារ​សម្រន់ ​និង​​មាន​បន្ទប់ទឹក​ ​​ដែល​​​​​​មាន​ភាព​ងាយ​ស្រួល​ដល់​អ្នក​ធ្វើ​ដំណើរ ។ អ្នក​អាច​ជ្រើសរើស​ជា​ប្រភេទ​ឡាន VIP ឬ​ក៏ឡាន​ធម្មតា​​ទៅ​តាម​តម្លៃ។

 

 

Giant Ibis Transport ​# ៧​​,​​ ផ្លូវ ១០៦​,​សង្កាត់​​វត្ត​ភ្នំ​,​ខណ្ឌ​ដូន​ពេញ​​,​ភ្នំពេញ​​​​​​​​

លេខ​ទូរសព្ទ័​ 023 999 333 / 095 777 808

 

 

Mekong Express​​ #2020,​ផ្លូវ​លេខ​៥​ សង្កាត់​ទួល​សង្កែ​,​ខណ្ឌ​ឫស្សី​កែវ​​,ភ្នំពេញ Phone: (+855) 12 78 78 39 - 098 833 399 - 023 426 425 Email: info@catmekongexpress.com\pp2@catmekongexpress.com Website: catmekongexpress.com

 

 

Mekong Express VIP

 

 

 

កា​ពី​តូ​ល Capitolមាន​ទីតាំង​ផ្ទះលេខ​14AE0,ផ្លូវ​ 182​,​សង្កាត់​បឹង​ព្រលឹត​,​ខណ្ឌ​៧​មករា,​ភ្នំពេញ​ ទូរសព្ទ័ : (855)23- 217 627 , 012 404 650

 

២.​ការ​ជ្រើសរើស​មធ្យោបាយ​តាមយន្តហោះ

 

ប្រសិន​បើ​អ្នក​មិន​ចង់​ចំណាយ​ពេល​វេលា​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​​ អ្នក​គួរ​តែ​ជ្រើស​រើស​យក​មធ្យោបាយ​តាម​ការ​ហោះ​ហើរ​ ដែល​ចំណាយ​ពេល​វេលា​ប្រហែល​​ពី២០​​នាទី​ទៅ​៤០​​នាទី​​​​ ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​បន្តិច។​ ការ​ធ្វើ​ដំណើរ​តាម​អាកាស​អាច​មាន​សុវត្ថិភាព​ខ្ពស់​ជាង​ការ​ធ្វើ​ដំណើរ​​តាម​ផ្លូវ​គោក។​​ តែ​អ្នក​ក៏​ត្រូវតែ​កក់​សំបុត្រ​ជា​មុន​ដូច​គ្នា។

 

 

Cambodia Angkor Air ដែល​មាន​​ជើង​ហោះ​ហើរ​ទៅ​មក​ញឹក​ញាប់ Headquarters: House 206A, Preah Norodom Boulevard, Phnom Penh city Cambodia។

 

 

Singapore Airlines គឺ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ក្នុង​​ការ​ហោះ​ហើរ​ពី​ភ្នំពេញ​ទៅ​​សៀមរាប។ www.singaporeair.com

 

ប្រភព​ពី​៖​ tripadvisor

អត្ថ​បទ៖​ចាន់​វុត្ថា