បរិយាកាសហាងកាហ្វេល្បីៗ ១០ កន្លែងនៅភ្នំពេញ
- 2017-04-01 08:42:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បរិយាកាសហាងកាហ្វេល្បីៗ ១០ កន្លែងនៅភ្នំពេញ
ចន្លោះមិនឃើញ
ការចំណាយពេលនៅក្នុងហាងកាហ្វេទំនើបៗ កំពុងតែក្លាយជានិន្នាការដ៏ពេញនិយម សម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ។ ទោះបីជាយ៉ាងក៏ដោយក៏មនុស្សម្នាក់ៗត្រូវការកន្លែងដែលមានបរិយាកាសផ្សេងៗគ្នាដែលស្របទៅនឹងអារម្មណ៍របស់គេរៀងៗខ្លួន។ ថ្ងៃនេះ Sabay ដើរសូមណែនាំនូវបរិយាកាសនៅហាងកាហ្វេ ១០ កន្លែងដែលមានលក្ខណៈពិសេសរៀងៗខ្លួន៖
១. Gloria Jean’s៖ ទទួលបានពិន្ទុខ្ពស់ត្រង់បុគ្គលិកដែលផ្តល់សេវាកម្មបានល្អ យកចិត្តទុកដាក់ រួសរាយ បូករួមជាមួយបរិយាកាសស្ងប់ស្ងាត់ និងប្រកបដោយផាសុខភាព ងាយស្រួលក្នុងការបំពេញការងារ។
Facebook: Gloria Jean's
២. Costa Coffee៖ រចនាប្រកបដោយផាសុខភាព ពេញនិយមសម្រាប់មនុស្សវ័យកណ្តាលដែលចូលចិត្តធ្វើការពិភាក្សាការងារ និងជំនួញ។
Facebook: Costa Coffee
៣. Café Le Conteneur៖ មានការច្នៃប្រឌិតខ្ពស់ដោយយកកុងតឺនឺ និងគ្រឿងបន្លាស់ផ្សេងៗមកឆ្នៃធ្វើឲ្យហាងទាំងមូលមានភាពទាក់ទាញ ស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តស្វែងរកកន្លែងដែលមានបរិយាកាសប្លែក។
Facebook: Café Le Conteneur
៤. Bene Caffe៖ បរិយាកាសរ៉ូមេនទិចបែបកូរ៉េ ញ៉ាំកាហ្វេ ឬការ៉េមមានរសជាតិប្លែកអមដោយចម្រៀងមនោសញ្ចេតនាកូរ៉េ។
Facebook: Caffe Bene
៥. Brown Coffee៖ រចនាប្រកបដោយភាពទាក់ទាញ ហាក់បីដូចជានៅក្នុងពិភពមួយថ្មីនៅពេលឈានជើងចូល។ ពេញនិយមសម្រាប់មនុស្សគ្រប់វ័យ ប៉ុន្តែមានភាពអ៊ូអរបន្តិច។
Facebook: Brown Coffee
៦. T&C Coffee៖ សេវាកម្មល្អ សមស្របសម្រាប់អតិថិជនគ្រប់វ័យ និងមានផ្តល់មុខម្ហូបច្រើនមុខជាងហាងកាហ្វេផ្សេងៗ។
Facebook: T&C Coffee
៧. Nom Café៖ បរិយាកាសស្ងប់ស្ងាត់ ងាយស្រួលក្នុងការណាត់ជួប បំពេញការងារ និងការស្រាវជ្រាវលើការសិក្សា។
Facebook: Nom Café
៨. Starbucks៖ សម្រាប់យុវវ័យដែលចូលចិត្ត brand ពេញនិយមលក្ខណៈអន្តរជាតិ ប៉ុន្តែវាមិនសូវខុសពីហាងកាហ្វេផ្សេងទៀតប៉ុន្មានឡើយ។
Facebook: Starbucks
៩. Tini Café + Bar៖ មានការរចនាប្លែកដែលបង្ហាញនូវស្នាដៃសិល្បៈពីអ្នករចនាជនជាតិខ្មែរ ថាង សុធា។ វាមានភាពស្ងប់ស្ងាត់ស័ក្តិសមសម្រាប់អ្នកដែលមិនចូលចិត្តកន្លែងដែលមានមនុស្សអ៊ូអរដូចផ្សារត្រី។
Facebook: Tini Bar + Cafe
១០. Park Café ៖ សម្រាប់អ្នកដែលចូលចិត្តញ៉ាំកាហ្វេជាមួយអាហារពេលព្រឹក ថ្ងៃត្រង់ ឬល្ងាច។ ស័ក្តិសមសម្រាប់អ្នកជំនួញ និងការជួបជុំញ៉ាំអាហារ និងកាហ្វេ។
Facebook: Park Café
អត្ថបទ៖ Sam