ដំណើរ​កម្សាន្ត​ទៅកាន់​ភ្នំ​បាណន់​មានអ្វីពិសេសខ្លះ?

  • 2017-04-03 03:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំ​បាណន់​ស្ថិត​នៅ​២២​គីឡូ​ម៉ែត្រ​ភាគ​ខាង​ត្បូង​ខេត្ត​បាត់ដំបង​ ​ហើយ​នៅ​លើ​ភ្នំ​មាន​ប្រាសាទ​បុរាណ​ ផង​ដែរ​។ ប្រាសាទ​​បាណន់​កសាង​ឡើង​នៅ​សតវត្ស​ទី​១១​ ក្នុង​រាជ​កាល​ព្រះបាទ ជ័យវរ្ម័ន​ទី៧​ ។ ​ប្រាសាទ​នេះ​បាន​កសាង​នៅ​លើ​កំពូល​ភ្នំ​​ ដែល​អាច​មើល​ឃើញ​ស្ទឹង​​សង្កែ​​ នឹង​អាច​មើល​ឃើញ​ទេសភាព​ទីប្រជុំ​ជន​ផង​ដែរ។ ​ពី​ក្រោម​ឡើង​ទៅ​លើកំពូល​ ​មាន​កាំជណ្ដើរ​​ ៣៥៨​​​។​ យើង​អាច​ធ្វើ​ដំណើរ​ឡើង​ទៅ​ដោយ​កាំ​ជណ្ដើរ​ក៏​បាន​ ឫ​ក៏​ ធ្វើ​ដំណើរ​ តាម​ព្រៃ​ ដើម្បី​ឡើង​ទៅ​កំពូលភ្នំ​ក៏បាន​​​។ ប៉ុន្តែ ​​​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ខ្លះ​​គេ​និយម​​ចូលចិត្ត​ដើរ​តាម​ព្រៃ ព្រោះ​គេ​​អាច​អាច​ មើល​ឃើញ ទេសភាព​ប្លែកៗ​​ ពី​ចង្កេះ​ភ្នំ អា​ច​មើល​ឃើញ​ថ្ងៃលិច នឹង​ទេសភាព​ស្រស់​ស្អាត​ផ្សេង​ទៀត​។

 

 

ប្រាសាទបាណន់​​ ស្ថិត​នៅ​លើភ្នំបាណន់

 

 

 

 

 

កាំជណ្ដើរ​សម្រាប់​ដើរឡើង​ទៅលើភ្នំ

 

 

 

 

ការ​ដើរ​​តាម​ព្រៃ ដើម្បី​ឡើង​ទៅលើភ្នំបាណន់

 

 

ទេសភាពពី​មើល​ពី​ ពីកំពូល ភ្នំបាណន់​

 

ប្រភព​ពី​៖ travelfish

អត្ថបទ​៖ ចាន់​វុត្ថា