អាកាស​ធាតុ​ក្ដៅ​ គួរ​តែ​សាក​ទៅ​កន្លែង​ទាំង​៥​នេះ​មើល​!!!

  • 2017-04-04 01:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសធាតុ​វា​ពិត​ជា​ក្ដៅ​ណាស់មែនទេ ​ ធ្វើ​អោយ​អារម្មណ៍​ពិបាក​ទ្រាំ​ទោះ​បី​មាន​ខ្យល់​បក​មក​ក៏​មាន​ចំហាយ​​ក្ដៅ​មក​ជាមួយ​ដែរ។ ដូច្នេះ​គួរ​តែ រក​កន្លែង​សម្រាប់​​បន្ធូរ​អារម្មណ៍​ដែល​ស្អុះ​ស្អាប់​នេះ​ហើយ​។ តោះ​!ទៅ​ជាមួយ​ សប្បាយ​ដើរ​ទាំង​អស់​គ្នា ទៅ​កន្លែង​ទាំង​៥​ ដែល​នឹង​ធ្វើ​អោយ​អារម្មណ៍ ស្រស់​ស្រាយ​ ឡើង​វិញ​ ទោះ​បី​ជា​អាកាស​ធាតុ​ក្ដៅ​យ៉ាង​ណា​ក៏​ដោយ​​។

 

១ អាង​ហែល​ទឹក​

គ្មាន​អ្វី​ស្រួល​ខ្លួន​ជាង​បាន​ត្រាំ​ទឹក​នៅ​ក្នុង​អាង​​ដែល​មាន​ទឹក​ត្រជាក់​ ​ហើយ​ដែល​អាច​ហែល​លេង​ជាមួយ​មិត្តភ័ក្ដិ​​​ដើម្បី​បំបាត់​អារម្មណ៍​ស្អុះ​ស្អាប់ ដោយសារ​តែ​ព្រះអាទិត្យ​​​បញ្ចេញ​កម្ដៅ​ដ៏​សែន​ក្ដៅ​នោះ​ទេ​។​

 

 

 

 

២​. បណ្ណាល័យ​

​បណ្ណាល័យ​ជា​កន្លែង​ដែល​ស្ងប់​ស្ងាត់​ហើយ​ ក៏​ជា​កន្លែង​ដែល​មាន​បរិយាកាស​ល្អ​ផង​ដែរ​។នៅ​ពេល​ដែល​អាកាសធាតុ​កំពុង​ក្ដៅ​ នៅ​តាម​បណ្ណាល័យ​នានា​ប្រាកដ​​ជា​មាន​ម៉ាស៊ីន​ត្រជាក់​ ដែល​អាច​អោយ​យើង​សម្រាក​​ អាន​សៀវភៅ​ពេញ​មួយ​បាន​ថ្ងៃ​។

 

 

 

 

៣.​​ហាង​កាហ្វេ​

​សម្រាប់​អ្នក​ដែល​​មិនចូលចិត្ត​​ចង់​​ទៅ​បណ្ណាល័យ​ ហាង​កាហ្វេ​ក៏​ជា​កន្លែង​ដ៏​ល្អ​មួយ​នា​រដូវ​ក្ដៅ​នេះដែរ។ ភេសជ្ជៈ​ត្រជាក់ៗ​​​ ដូច​ជា​ Iced Mocha , Ice Chocolet , Ice latte ...​និង​មាន​ម៉ាស៊ីន​ត្រជាក់​ទៀត​នោះ​ធ្វើ​អោយ​យើង​ពិត​ជា​មិន​ចង់​ទៅ​ទី​ណា​ទេ​ ប្រសិន​បើ​មាន​មិត្តភ័ក្ដិ នៅ​ជិត​ជជែក​គ្នា​លេង​ទៀត​​។

 

 

៤.​ ផ្សារ​ទំនើប​​ នៅ​ក្នុង​ផ្សារ​ទំនើប​​ ប្រាកដ​ណាស់​ជា​ធ្វើ​​អោយ​អ្នក​មាន​​ អារម្មណ៍​ល្អ​​ព្រោះ​នៅ​ទី​នោះ​មាន​ អាកាស​ធាតុ​ត្រជាក់​ស្រួល​ខ្លួន ប៉ុន្តែ​អ្នក​ត្រូវ​រលឹក​ខ្លួន​អ្នក​ថា​មក​ទី​នេះ​គ្រាន់តែ​ដើរ​មើល​ប៉ុណ្ណោះ។​

 

 

Aeon Mall

 

៥. រោង​កុន

​គួរ​តែ​សាក​ល្បង​ទៅ​រោង​កុង សាក​មើល​ប្រសិន​បើ​អ្នក​​មិន​មាន​​កន្លែង​ណា​ត្រូវ​ទៅ នា​ថ្ងៃ​រសៀល​ក្ដៅ​ខ្លាំង។ យើង​អាច​មើល​រឿងបំបាត់​ភាពអផ្សុក​​ ឬក៏​​ដេក​នៅ​ក្នុង​រោង​កុនបាន​​ផង​ដែរ។

 

 

 

 

 

 

ប្រភព ៖ wisebread

អត្ថបទ៖ ចាន់វុត្ថា