ធ្លាប់ទៅលេងទឹកជ្រោះចំប៉ីលាក់ខ្លួនក្នុងព្រៃអត់ !!!
- 2017-04-04 02:50:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ទៅលេងទឹកជ្រោះចំប៉ីលាក់ខ្លួនក្នុងព្រៃអត់ !!!
ចន្លោះមិនឃើញ
ទឹកជ្រោះ ចំប៉ី ឬ ល្អាង តាថង គឺជារមណីយដ្ឋាន ធម្មជាត ដ៏ស្រស់ត្រកាលមួយស្ថិតក្នុងខេត្តឧត្តរមានជ័យ ដែលចម្ងាយ៣៥គីឡូម៉ែត្រពីទីរួមស្រុក អន្លង់វែង តាមបណ្ដោយផ្លូវលេខ៦៨។ រមណីយដ្ឋាននេះមានទឹកជ្រោះហូរធ្លាក់ពីលើភ្នំតាមជ្រលងថ្ម និងមានផ្ទាំងថ្មធំៗ ទំហំដល់ទៅ៥០០ម៉ែត្រការ៉េ។ នៅលើភ្នំសម្បូរទៅដោយព្រៃឈើ និងមានផ្លែផលាព្រៃឈើជាច្រើនមុខហើយ រួមទៅដោយផ្កាព្រៃចម្រុះពណ៌ទៀត។ មិនត្រឹមតែមានទឹកធ្លាក់ទេ នៅចម្ងាយ៥០០ម៉ែត្រ ក៏មានរមណីយដ្ឋាន ធម្មជាតប្រវត្តិសាស្ត្រ មួយទៀតដែលមានឈ្មោះ រូងចំប៉ី។ រមណីយដ្ឋានរូងចំប៉ី ក៏ជាទីតាំងស្ងប់ស្ងាត់ដែលអាច ដោយព្រះសង្ឃ យកទីកន្លែងនោះសម្រាប់ធ្វើការតាំងសមាធិ ផងដែរ។
ទឹកជ្រោះចំប៉ី
ប្រភពពី ៖ tourismcambodia
អត្ថបទ ៖ ចាន់វុត្ថា