តោះ! សាករៀនធ្វើនំផ្លែអាយទាំងអស់គ្នា
- 2017-04-05 03:38:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! សាករៀនធ្វើនំផ្លែអាយទាំងអស់គ្នា
ចន្លោះមិនឃើញ
នំផ្លែអាយ គឺជាបង្អែមខ្មែរមួយមុខ ដែលមានរាងដុំមូលតូចៗ ខាងក្រៅធ្វើពីម្សៅដំណើបស្ងោរ និង មានស្នូលខាងក្នុងជាស្ករត្នោត។ នំផ្លែអាយមានឈ្មោះហៅផ្សេងៗជាច្រើនទៀតដូចជា នំសម្លាប់ប្តី នំបង្កប់ស្ករ នំបំពួនស្ករ រឺនំកើតក្តីជាដើម។ ថ្ងៃនេះ Sabay Derនឹងបង្រៀនអ្នកទាំងអស់គ្នាអោយចេះពីវិធីធ្វើនំនេះ ៖
គ្រឿងផ្សំនំផ្លែអាយ ៖ -អង្ករដំណើប -ស្ករផែន -ដូងចាស់ល្មម
វិធីធ្វើ ៖ _ ដាក់ទឹកមួយឆ្នាំងដាំអោយពុះ _ យកម្សៅដំណើបលាយជាមួយទឹកអោយចូលជាដុំ _ ទាញសាច់ម្សៅដំណើបដែលលាយរួចបន្តិច មកច្របាច់អោយសំប៉ែត រួចកាត់ស្ករផែនជាដុំតូចៗយកមកដាក់ជាស្នូល ហើយខ្ខប់ស្ករនោះអោយជិត _ ពេលខ្ចប់រួចអស់ហើយ យកវាទៅបង់ក្នុងទឹកកំពុងពុះ។ ពេលនំឆ្អិន វានឹងអណ្តែតមកខាងលើ _ ដួសនំដែលឆ្អិនដាក់ត្រាំក្នុងត្រជាក់មួយសន្ទុះ _ ដួសនំដាក់ចាន ហើយកោសដូងជាសរសៃវែងៗរោយពីលើជាការស្រេច។
សាកធ្វើទាំងអស់គ្នាមើល រសជាតិយ៉ាងម៉េចដែរ?
អត្ថបទ៖ ដាលីន