ស្គាល់ប្រភេទកាហ្វេដែលកុុុម្ម៉ង់ញ៉ាំតាមម៉ីនុយច្បាស់ដែរអត់?

  • 2017-04-05 09:39:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យយើងសម័យនេះនិយមទៅផឹកភេសជ្ជៈ និងកាហ្វេតាមហាងកាហ្វេប្រេនៗដែលមានភាពកកកុញពេញទីក្រុង ជាពិសេសម្តុំបឹងកេងកងហ្នឹងតែម្ដង។ តែកាហ្វេមានច្រើនប្រភេទ ឈ្មោះសុទ្ធតែភាសាអង់គ្លេសហើយមិនដូចពីមុនដែលមានត្រឹមតែកាហ្វេខ្មៅ កាហ្វេដាក់ទឹកដោះគោ។ អ្នកដែលទើបតែរៀនផឹកកាហ្វេដំបូងប្រាកដជាឆ្ងល់ហើយថាឈ្មោះកាហ្វេអស់ហ្នឹងមានន័យថាម៉េច និងផ្សំឡើងពីអី្វខ្លះ ដូច្នេះយើងចាប់ផ្តើមអានទាំងអស់គ្នាដើម្បីលែងស្ទាក់ស្ទើរក្នុង​ការកុម៉្មង់កាហ្វេញ៉ាំលើកក្រោយ ។

 

១ Espresso

 

 

Espresso គឺជាកាហ្វេខ្មៅដែលខ្លាំង ផ្សំឡើងដោយសម្ពាធទឹកជាមួយនឹងគ្រាប់កាហ្វេដែលមានក្លិនឈ្ងុយឈ្ងប់នៅក្នុងម៉ាស៊ីន Espresso ។ Espresso ជាគ្រឿងគោលសម្រាប់លាយធ្វើកាហ្វេជាច្រើនមុខទៀត។

  ២ Americano

 

 

Americano ផ្សំឡើងដោយ 1 shot​​ នៃ Espresso​ លាយជាមួយទឹកក្តៅមួយពែង។ កាហ្វេ​ Americano ជាចម្រើសដ៏ល្អមួយសម្រាប់អ្នកចូលចិត្តផឹកកាហ្វេខ្លាំង ដោយមិនបាច់លាយវាជាមួយស្ករឡើយ។ ៣ Cappuccino

 

 

កាហ្វេមួយប្រភេទនេះមានការពេញនិយមមែនទែន ហើយវាផ្សំឡើងដោយ Espresso ទឹកដោះគោចំហុយ និងពពុះទឹកដោះគោក្នុងកម្រិតស្មើគ្នាទាំងអស់។ បើចង់អោយ Cappuccino របស់អ្នកកាន់តែឈ្ងុយឆ្ងាញ់ អ្នកអាចរោយម្សៅកាកាវនៅលើពពុះទឹកដោះគោនោះបន្តិចក៏បាន។ ៤ Caffe Latte

 

 

Caffe Latte ផ្សំឡើងដោយ espresso 1 shot និងទឹកដោះគោ៣ដងនៃ espresso នោះ។ កាហ្វេមួយនេះសាកសមជាមួយអ្នករៀនផឹកកាហ្វេដំបូង ព្រោះកម្រិតកាហ្វេរបស់វាមិនខ្សោយពេក ហើយក៏មិនខ្លាំងពេកដែរ។

 

៥ Café Mocha

 

 

Café Mocha​​ គឺដូចជា cappuccino ឬ  caffee latte អព្ចឹាងដែរ គ្រាន់តែត្រូវមានទឹកសូកូឡា ឬម្សៅសូកូឡាបន្ថែមនោះជាការស្រេច។ បើចង់អោយCafé Mocha កាន់តែមានរសជាតិឆ្ងាញ់ជាប់ចិត្តមួយកម្រិតទៀត អ្នកអាចដាក់គ្រីមពីលើក៏បាន។ ៦ Caramel Macchiato

 

 

វិធីដើម្បីបាន Caramel Macchiato មួយកែវដែលឈ្ងុយឆ្ងាញ់នោះគេលាយ Espresso, Caramel និងពពុះទឹកដោះគោ ឬទឹកដោះគោចំហុយជាមួយគ្នា។ ទឹកវ៉ានីឡាក៏អាចលាយជាមួយគ្នាបានដែរ ប្រសិនបើអ្នកចង់អោយវាកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។ កាហ្វេទាំង៦ប្រភេទខាងលើនេះ អ្នកទាំងអស់គ្នាសុទ្ធសឹងតែធ្លាប់លឺពេលទៅហាងកាហ្វេម្ដងៗ ព្រោះថាវាមានភាពពេញនិយមជាងគេ  អ្នកអានហើយ ប្រាកដជាដឹងក្នុងចិត្តថាលើកក្រោយនឹងកុម្ម៉ង់អីផឹកពេលទៅហាងកាហ្វេលើកក្រោយ?

 

ប្រភព ៖  askmen.com

 

អត្ថបទ៖ ដេមី