កន្លែងShoppingល្បីៗនៅបាងកក

  • 2017-04-06 01:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាងកក ត្រូវបានគេស្គាល់ថាជាទីក្រុងដ៍ពេញនិយមមួយសម្រាប់ការទិញទំនិញ។ ខាងក្រោមនេះគឺជាទីកន្លែងទិញទំនិញទាំង៥ដែល អ្នកទៅលេងបាងកក មិនគួរមើលរំលង:

១. MBK ផ្សារមួយនេះមានឈ្មោះដើមថា “Mahbookkrong” ហើយវាគឺជាផ្សារដ៍ចំណាស់មួយនៅអាស៊ី។ នៅទីនេះប្រជុំទៅដោយគ្រឿងអេឡិចត្រូនិច ក៍ដូចជាផលិតផលប្រេនក្នុងស្រុក និងហាងលក់សំលៀកបំពាក់ទូទៅ ដែលមានតម្លៃថោកសមរម្យ សមស្របនឹងការដើរលេងបែបសន្សំសំចៃ។ ទីតាំង: ជិតផ្សារSiam Paragon(ស្យ៉ាមផារ៉ាហ្កន) និងពហុកីឡាស្ថានជាតិ។

 

 

២. China Town សម្រាប់ទីកន្លែងមួយនេះវិញ គឺល្បីត្រង់ថាចង់រកទិញអីក៍មាន តែទីតាំងនិងការទិញទំនិញនៅទីនេះវិញគឺមានលក្ខណះបែបបុរាណ ដោយអ្នកទិញត្រូវដើរកាត់ាមច្រកតូចៗ ឯការលក់ដូរក៍គ្មានតួហាងរៀបចំត្រឹមត្រូវដែរ។ តែវាពិតជាទីផ្សារមួយដែលមានតម្លៃទាប និងផ្តល់អារម្មណ៍ប្លែកម្យ៉ាងខុសពីការដើរផ្សារទំនើប ហើយអ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះគឺថាមានម្ហូបបែបចិញ្ចើមផ្លូវប្លែកៗច្រើនមុខមែនទែន។ ទីតាំង: នៅជិតស្ថានីយHualamphong។

 

 

 

៣. Central World Central worldត្រូវបានគេស្គាល់ថាជាកន្លែងទិញទំនិញធំបំផុតនៅប្រទេសថៃ។ ផ្សារនេះមាន៨ជាន់ ហើយជាទីនិយមសម្រាប់អ្នកចូលចិត្តទិញទំនិញបែបប្រេនអន្តរជាតិ ដែលមានការរៀបចំបានយ៉ាងស្អាត។ ថ្វីបើតម្លៃនៅទីនេះអាចទទួលយកបាន ប៉ុន្តែវាមិនមែនជាកន្លែងដែលថោកជាងគេនៅបាងកកទេ។

 

៤. Siam Paragon សម្រាប់អ្នកដែលចូលចិត្តshoppingបែបជាន់ខ្ពស់ ធានាថានឹងត្រូវចិត្តជាមួយនឹងទីកន្លែងមួយនេះ ព្រោះថាមានប្រជុំដោយផលិតផលប្រេនកម្រិតខ្ពស់ដូចជា Versace, Louis Vitton និង Burberry ជាដើម។ ទីតាំងងាយស្រួលរកបំផុត គឺនៅពីមុខចំស្ថានីយរថភ្លើងអាកាសSky Train BTS តែម្តង។

 

 

៥. Pantip Plaza នៅទីនេះគឺជាកន្លែងប្រជុំគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ មានដូចជាព្រីនធើ កុំព្យូទ័រ កាម៉េរ៉ា ម៉ូនីទ័រ ឌីវីឌី… ដែលមានតម្លៃថោកត្រូវចិត្តតែម្តង។ ប៉ុន្តែសូមប្រយ័ត្នទ្រព្យសម្បត្តិផ្ទាល់ខ្លួនអោយមែនទែន ព្រោះនៅទីនេះសម្បូរចោរលូកហោប៉ៅចាំបន្តិច។ ទីតាំង: នៅជិតស្ថានីយRatchatewi និង ស្ថានីយChidlom។

 

 

អត្ថបទ: ដាលីន