ឈប់បារម្ភថា​ដៃគ្រើមរឹងមិនស្អាតទៀត

  • 2017-04-06 01:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​អ្នក​ធ្វើ​កិច្ច​ការ​ផ្ទះ​ប្រចាំ​ថ្ងៃ​ដូច​ជា​លាង​ចាន បោក​ខោអាវ​ ឬ​ធ្វើ​ការ​ធ្ងន់​ក៏​ដោយ​ អ្នក​នៅ​តែ​អាច​មាន​ម្រាម​ដៃ​ស្អាត​ស្រឡូន​ ហើយ​មាន​សំណើម​ដូច​ធម្មតា​អ៊ីចឹង​។ ខាង​ក្រោម​នេះ​ជា​វិធី​ក្នុង​ការ​ថែរក្សា​ប្រអប់​ដៃ​និង​ម្រាម​ដៃ​ឲ្យ​ទន់​រលោង​ក៏​ដូច​ជា​កែខៃ​ប្រអប់​ដៃ​ដែល​គ្រើម​របក​ស្បែក​ មិន​ស្អាត​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​។​

១​ កុំ​ប្រើ​សាប៊ូ​លាង​ដៃ​៖ ​

គួរ​ប្រើ​ទឹក​លាង​ដៃ​ដែល​ផ្តល់​សំណើម​ដល់​ដៃ​ជំនួស​សាប៊ូ​ធម្មតា ព្រោះ​នៅ​ក្នុង​សប៊ូ​ទាំង​នោះ​មាន​ផ្ទុក​នូវ​សារជាតិ​ក្លិន​ និង​សារជាតិ​ជា​ច្រើន​ទៀត​ដែល​មិន​ត្រឹម​តែ​លាង​ជម្រះ​មេរោគ​ទេ​ ថែម​ទាំង​ធ្វើ​ឲ្យ​ស្បែក​ដៃ​ស្ងួត​លើស​ពី​ការ​ស្មាន​ទៅ​ទៀត​។​​

២ គួរ​មាន​ផលិត​ផល​ប្រេង​ដូង​ធម្មជាតិ​​សម្រាប់​ថែរក្សា​ស្បែក៖

មិន​ថា​ទៅ​ទី​ណា​ ឬ លាង​ចាន​ បោក​ខោអាវ​នោះ​ទេ ពេល​ដែល​បញ្ចប់​កិច្ច​ការ​ត្រូវ​តែ​ឆាប់​ប្រញាប់​លាប​ប្រេង​ដូង​នោះ​ដើម្បី​រក្សា​សំណើម​ដល់​ដៃ​ជានិច្ច​។

៣ គួរ​កុំ​ប្រើ​ម៉ាស៊ីន​សម្ងួត​ដៃ​៖

គួរ​តែ​ប្រើ​ក្រដាស​អនាម័យ​ពេល​ចេញ​ពី​បន្ទប់​ទឹក ឬ ទុក​ឲ្យ​ដៃ​ស្ងួត​ដោយ​ខ្លួន​ឯង​ហើយ​លាប​ឡេ​ផ្តល់​សំណើម​ដល់​ស្បែក​ដៃ​ភ្លាម​។

៤​ ប្រើ​ស្រូវ​សាឡី​៖​

អាច​ប្រើ​ស្រូវ​សាឡី​លាយ​ជាមួយ​ប្រេង​អូលីវ​ក្តៅ​ៗ​នៅ​ក្នុង​ចាន​ដែក​ដាក់​ទឹក​ក្តៅ​ឧណ្ហ​ៗ ​រូច​ត្រាំ​ដៃ​រយៈ​ពេល​ ១៥​ទៅ​២០​នាទី​។

៥ គួរ​ប្រើ​ស្រោម​ដៃ​ពេល​គេង​៖

អាច​លាប​ឡេ​ដែល​ផ្តល់​សំណើម​ខ្ពស់​សម្រាប់​ស្បែក​ដៃ​ ឬ ប្រេង​ដូង​ធម្មជាតិ​រួច​ពាក់​ស្រោម​ដៃ​គេង​តែ​ម្តង​​។

អត្ថបទ៖ និតា