Bora Boraកោះ​រ៉ូមែនទិច​ជាង​គេ​លើ​ពិភពលោក

  • 2017-04-06 02:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះ Bora Bora (បូរ៉ា បូរ៉ា) មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​បារាំង​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទីកន្លែង​ដ៏​រ៉ូមែនទិច​មួយ ដែល​ល្អ​ឥត​ខ្ចោះ​សម្រាប់​គូ​ស្នេហ៍ ។ ទឹក​សមុទ្រ​ថ្លា​ដូច​កញ្ចក់​មើល​ឃើញ​ដល់​បាត​ ខ្សាច់​ស​ម៉ត់​ល្អ មាន​ទាំង​ភ្នំ​បែប​ធម្មជាតិ ការ​ស្នាក់​នៅ​លក្ខណៈ​ជា​បឹង​ហ្គា​ឡូ​ អម​ដោយ​ម្ហូប​អាហារ​ច្រើន​ចម្រុះ​មុខ។

មាន​សកម្មភាព​កម្សាន្ត​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ទី​នេះ ដូចជា ជិះ​នាវា​ ឬ​ទូក​កម្សាន្ត​លើ​ផ្ទៃ​ទឹកសមុទ្រ​ពណ៌​ខៀវ មុជ​ទឹក​ក្រោម​បាត​សមុទ្រ​ទស្សនា​ត្រី​ចម្រុះ​ពណ៌ ជិះ​សេះ ឡើង​ភ្នំ ជិះ​ស្គី​លើ​ទឹក ជិះ​Helicopterទស្សនា​ទិដ្ឋភាព​កោះ…។ ប៉ុន្តែ​ការ​ចំណាយ​លើ​កោះ​Bora Boraគឺ​រៀង​ថ្លៃ​បន្តិច ដោយ​សណ្ឋាគារ​នៅ​ទីនោះ មាន​តម្លៃ​ចាប់​ពី​៤00$ ​ទៅ​ ២០០០$ ក្នុង​មួយ​យប់។

មើល​ទេសភាព​ខាង​ក្រោម​នេះ​ហើយ​ដឹង​តែ​ចង់​ទៅ​លេង​តែ​ម្ដង!

 

 
 
 

 

 
 

អត្ថបទ: ដាលីន