ទៅ​លេង​សិង្ហបុរី​កុំ​ភ្លេច​សួន​ផ្កា Gardens by the bay

  • 2017-04-06 02:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​សិង្ហបុរី​ក្រៅ​ពី​សម្បូរ​ទៅ​ដោយ​កន្លែង​ទិញ​ទំនិញ​ច្រើន​ចម្រុះ​មុខ​ហើយ​នោះ​ ប្រទេស​ដ៏​តូច​ទំនើប​មួយ​នេះ​ក៏​សម្បូរ​ទៅ​ដោយ​កន្លែង​ដើរ​លេង​ស្អាតៗ​ផង​ដែរ។ Gardens by the bay​គឺ​ជា​សួន​ផ្កា​ដ៏​ធំ​បំផុត​នៅ​សិង្ហបុរី​ដែល​មាន​ទំហំ​រហូត​ដល់​១០១​ហិចតា​ ពោរ​ពេញ​ទៅ​ដោយ​ផ្កា​ពិសេសៗ​រាប់​ម៉ឺន​ប្រភេទ។

 

សំណង់​អាគារ សួន​ផ្កា​មួយ​នេះ​ត្រូវ​បាន​សង់​ឡើង​យ៉ាង​ពិសេស​ ដែល​មាន​រាង​ដូចជា​ផ្កា​កំពុង​រីក លំអ​ដោយ​ភ្លើង ដូច​ក្នុង​រឿង​និទាន ពិសេស​មែនទែន​បើ​បាន​ទស្សនា​នៅ​ពេល​យប់។

 

សួន​ផ្កា​មាន​ធ្វើ​តាម​រដូវ​កាល និង​តំបន់ ខុសៗ​គ្នា មាន​ទាំង​ប្រភេទ​ផ្កា​ដែល​ដុះ​តែ​នៅ​ប៉ែក​អឺរ៉ុប​ ដូចជា​ទូ​លីប​ជា​ដើម​ ដោយ​គេ​ថែ​រក្សា​សីតុណ្ហភាព​ឲ្យ​ដូច​នៅ​តំបន់​នោះ​ដើម្បី​ឲ្យ​ផ្កា​ទាំង​នោះ​ដុះ​បាន​ល្អ។ ក្រៅ​ពី​មាន​សួន​ផ្កា​ដ៏​ធំ​អស្ចារ្យ​ហើយ ថែម​ទាំង​មាន​ស្ពាន​អាកាស ទឹក​ធ្លាក់ សួន​កម្សាន្ត​សម្រាប់​កុមារ ​សួន​កន្ទុំរុយ បឹង សួន​ព្រះអាទិត្យ និង​ភោជនីយដ្ឋាន​ដ៏​ស្រស់​ស្អាត​ថែម​ទៀត​ផង។ តម្លៃ​សំបុត្រ​ចូល​ទស្សនា​គឺ ២៨$ សម្រាប់​មនុស្ស​ពេញវ័យ និង ១៥$ សម្រាប់​ក្មេង។

 

 

 

 

 

 

 

 

 

សម្រាប់​ព័ត៌មាន​បន្ថែម ចុច​ទី​នេះ gardensbythebay

អត្ថបទ៖ ដាលីន