​គន្លឹះ​​ក្នុង​ការ​តស៊ូ​មតិ​អោយ​បាន​ល្អ​ ​​ពី​ក្រុម​ជយ​លាភី​ផ្នែក​​តស៊ូ​មតិ​ឆ្នើម​​ឆ្នាំ​២០១៧​

  • 2017-04-07 07:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ឆ្នាំ​២០១៧​នេះ​ ក្រុម​ដែល​​ទទួល​បាន​ជ័យ​លាភី​លេខ​មួយ​ផ្នែក​តស៊ូ​មតិ​ឆ្នើម​ប្រចាំ​​ឆ្នាំ​២០១៧​ របស់ ​​JCI Cambodia​ គឺ​ជា​ក្រុម​​និស្សិត​​​​​មក​ពី​សកលវិទ្យាល័យ​នីតិសាស្ត្រ​ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ​​ជំនាញ​ផ្នែក​ច្បាប់​ភាសា​អង់គ្លេស​​។​ ​​

​សមាជិក​ទាំង​បី​រូប​ក្នុង​ក្រុម​នេះ​មាន​ដូច​ជា​​​លោក​ ស៊ន់​ វណ្ណៈ​ ​កញ្ញា​ ​នៅ​ សុនិកា​​ និង កញ្ញា​ សុំ​ សាន្ត​សុគន្ធ​កក្កដា​។ ​​ដោយ​សារ​តែ​​សមាជិក​ក្នុង​​ក្រុម​​បាន​​ត្រៀម​ខ្លួន​យ៉ាង​ល្អ​​ និង ​ធ្លាប់​​ឆ្លង​កាត់​​បទ​ពិសោធន៍​​ក្នុង​ការ​តស៊ូ​មតិ​មួយ​ចំនួន​ផង​ ទើប​ជំរុញ​អោយ​អ្នក​ទាំង​បី​អាច​​ដណ្ដើម​បាន​​ជ័យ​លាភី​​​លេខ​មួយ​ក្នុង​ការ​ប្រកួត​​​​ប្រជែង​តស៊ូ​មតិ​​ឆ្នាំ​២០១៧ ​នេះ​បាន​។​​​​​

​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​ក្រុម​ការ​ងារ​ ​Sabay​ អ្នក​ទាំង​បី​​​​បាន​សំដែង​នូវ​​អារម្មណ៍​សប្បាយ​រីករាយ​​ ព្រម​ទាំង​បាន​ចែក​រំលែក​នូវ​គន្លឹះ​​សំខាន់​ៗ​​មួយ​ចំនួន​​ ក្នុង​ការ​​តស៊ូ​មតិ​​អោយ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​ប្រជែង​នានា​ផង​ដែរ​។​​ ​គន្លឹះ​ទាំង​​អស់​នោះ​​គឺ​​​​មាន​​នៅ​ក្នុង​វីដេអូ​ខាង​ក្រោម​៖​

​​ជា​ចុង​ក្រោយ​​​ ​កញ្ញា​ សុំ​ សាន្ត​សុគន្ធ​កក្កដា​ដែល​​តំណាង​អោយ​ក្រុម​ ​បាន​លើក​ឡើង​ថា​ ក្រុម​របស់​កញ្ញា​ផ្ទាល់​​ក៏​នៅ​មាន​​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ផង​ដែរ​ ដែល​ត្រូវ​ការ​អភិវឌ្ឍ​ និង ហ្វឹក​ហាត់​​បន្ថែម​ទៀត​ ​មុន​នឹង​ឈាន​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​។​ ​ព្រោះ​ថា​ តាម​រយៈ​​ការ​សង្កេត​លើ​​​ការ​​​​ប្រកួត​ប្រជែង​​ឆ្នាំ​មុន​ៗ​ ​​បេក្ខជន​អន្តរជាតិ​​ដែល​​បាន​ចូល​រួម​ប្រកួត​​​គឺ​ភាគ​ច្រើន​​​មាន​វ័យ​ចំណាស់​ជាង​។​​ ​​​ម៉្លោះ​ហើយ​ ​ពួក​គាត់​​មាន​ចំណេះ​ដឹង​​ទូលំទូលាយ​​​ និង​ ​ស៊ីជម្រៅ​។​ ​ជា​ពិសេស​គឺ​​មាន​បទ​ពិសោធន៍​ផ្ទាល់​ក្នុង​ការ​ងារ​​​តែ​ម្ដង​​។​​​ ​ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​​ ក៏​ក្រុម​របស់​កញ្ញា​​ប្ដេជ្ញា​នឹង​​​ប្រឹង​ប្រែង​អោយ​អស់​ពី​សមត្ថភាព​ សម្រាប់​​ការ​ប្រកួត​ប្រជែង​​​បន្ត​នា​ពេល​ខាង​មុខ​ផង​ដែរ​។​ ​​​​​​​​

សូម​បញ្ជាក់​​ផង​ដែរ​ថា​ ​ចំពោះ​​​ក្រុម​​តស៊ូ​មតិ​ដែល​បាន​ឈ្នះ​នេះ​​ នឹង​ត្រូវ​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ និង ហ្វឹក​ហាត់​​បន្ថែម​ពី​ JCI Cambodia​​ ​​ដើម្បី​ឈាន​​ទៅ​ចូលរួម​ការ​ប្រកួត​ប្រជែង​​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​នៅ​ខែ​មិថុនា​ ​ឆ្នាំ​ ២០១៧​ ​ខាង​មុខ​នេះ​ ​ក្នុង​​ប្រទេស​ម៉ុងហ្គោលី​​​​ទៀត​ផង​។ ​​


អត្ថបទ៖ ចន្ថា