ទៅលេងបុណ្យភូមិ មិនបារម្ភរឿងកន្លែងចតម៉ូតូ-ឡាន ដើរលេងម៉ាសប្បាយ
- 2017-04-07 05:55:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅលេងបុណ្យភូមិ មិនបារម្ភរឿងកន្លែងចតម៉ូតូ-ឡាន ដើរលេងម៉ាសប្បាយ
ចន្លោះមិនឃើញ
បុណ្យភូមិលើកទី៤ ដែលប្រារព្ធឡើងនៅបរិវេណវត្តទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល នាថ្ងៃទី១នេះ មានមនុស្សទៅចូលរួមយ៉ាងច្រើន ជាពិសេសយុវវ័យ។
សម្រាប់អ្នកចង់ទៅចូលរួមព្រឹត្តិការណ៍សប្បាយរីករាយខាងលើ អាចធ្វើដំណើរតាមមធ្យោបាយជាច្រើន ដែលដូចជាឡានក្រុងបុណ្យភូមិ ឡានតាក់ស៊ីបុណ្យភូមិ និងរ៉ឺម៉កកង់បីបុណ្យភូមិ មានទីតាំងនៅស្តាតអូឡាំពិក។ ដោយឡែកអ្នកធ្វើដំណើរទៅវត្តទួលក្រសាំង តាមមធ្យោបាយផ្ទាល់ខ្លួន ដូចជាម៉ូតូឡានអាចចូលចត នៅទីនោះបាន ដែលមានទីតាំងធំទូលាយ មិនបារម្ភថាខ្វះកន្លែងចត។
សម្រាប់តម្លៃសំបុត្រផ្ញើម៉ូតូ១គ្រឿងគឺ៖ ១៥០០រៀល សម្រាប់តម្លៃសំបុត្រផ្ញើឡាន១គ្រឿងគឺ៖ ៣០០០រៀល
កុំភ្លេចទៅចូលរួមទាំងអស់គ្នាណា! បងសប្បាយក៏នៅទីនោះដែរ៕
អត្ថបទ៖ មាន រតនា