វិធី ទទួលទានអាហារឱ្យស័ក្តសមទៅនឹងរូបរាងរបស់អ្នក

  • 2017-04-07 08:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់រូបរាង របស់មនុស្សម្នាក់មានភាពស្អាតនិងទាក់ទាញ ប្លែកៗ ពីគ្នា ប៉ុន្តែពេលខ្លះយើងក៏ជួបបញ្ហាមួយចំនួនដែល ប៉ះពាល់ដល់រូបរាងខាងក្រៅរបស់យើងផងដែរ ដូចជាការឡើងទំនង់ដោយកន្លែង ដោយសារការបរិភោគមិនត្រឹមត្រូវ តាមទំហំរាងកាយរបស់យើង។ ថ្ងៃនេះសប្បាយដើរ នឹងណែនាំអាហារ មួយចំនួនដែកសាកសមទៅនិងរាងកាយរបស់យើង។

ចំពោះរាងកាយរាងចតុកោណ

រូបរាង របស់លោកអ្នកមើលទៅមិនងាយក្នុងការឡើងទំងន់ អ្នកគួរតែទទួលទានអាហារដែលមានជាតិខ្លាញ់ដែលមានសុខភាពល្អ (បឺរី, អាល់ម៉ុង, ត្រីសាម៉ុង, ល) និងប្រូតេអ៊ីនដែលមានសារជាតិប្រូតេអ៊ីនចូលទៅរបបអាហាររបស់អ្នក។

ចំពោះរាងកាយរាងមូល

បើសិនជាលោកអ្នកមានរាងកាយប្រភេទ នេះភាគរយនៃការឡើងទំនង់មានអត្រាខ្ពស់ ដូចនេះគួរតែមានរបបអាហារត្រឹមត្រូវ។ បរិភោគអាហារដែលសម្បូរជាតិសរសៃ, ផ្លែឈើ, បន្លែ, វីតាមីន C, និងទឹកដោះគោមានជាតិខ្លាញ់ទាប។ ទឹកដោះគោយ៉ាអួ, ក៏ជាជំរើសល្អមួយអាចជួយគ្រប់គ្រងការរំលាយអាហាររបស់អ្នក។

ចំពោះរាងកាយរាងត្រីកោណ

ចំពោះអ្នកដែលមានរាងកាយប្រភេទនេះ ភាគច្រើនគឺគាត់មានការឡើងទំនង់ត្រង់ ត្រគាកនិងភ្លៅ។ សាច់, ត្រី, ស៊ុត, ផលិតផលទឹកដោះគោនិងអាហារដែលមានមាតិកាប្រូតេអ៊ីនខ្ពស់ និងផ្លែឈើដូចជា ឪឡឹក និងម្នាស់ ជាជម្រើសដ៏ល្អបំផុត ព្រោះ វាអាចកាត់បន្ថយជាតិពុលចេញពីរាងកាយ។

ចំពោះរាងកាយរាងស្លីម

ជារាងកាយដែលមនុស្សស្រី ទាំងអស់ប្រាថ្នាចង់បាន ប៉ុន្តែទោះបីជាមានរាងកាយនេះក៏ដោយក៏ត្រូវដឹងវិធីទទួលអាហារដើម្បីរក្សារូបរាងនេះដែរ។ ដូចនេះគួរតែជ្រើសរើសយកអាហារដែលមានសារជាតិស្ករទាបនិងបរិភោគប្រាំទៅប្រាំមួយដង សំរាប់អាហារខ្នាតតួចក្នុងមួយថ្ងៃ។ បរិភោគផ្លែឈើស្រស់និងបន្លែនិងខ្លាញ់ដែលផ្ដល់សុខភាពល្អ ផ្ដល់ប្រូតេអ៊ីននិងគ្មានជាតិខ្លាញ់។

ប្រភព៖ https://brightside.me/inspiration-health/how-to-eat-right-for-your-body-shape-323460/


អត្ថបទ៖ sophea kheang