អ្នកភ្នំពេញមិនបានដើរទៅណា ក៏អាចរីករាយនឹងកម្មវិធីចូលឆ្នាំនៅវត្តភ្នំ
- 2017-04-08 05:01:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកភ្នំពេញមិនបានដើរទៅណា ក៏អាចរីករាយនឹងកម្មវិធីចូលឆ្នាំនៅវត្តភ្នំ
ចន្លោះមិនឃើញ
តាមទំព័រហ្វេសប៊ុកផ្លូវការរបស់សាលារាជធានី នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរការ ខាងមុខ រដ្ឋបាលរាជធានី នឹងរៀបចំកម្មវិធី "សង្ក្រាន្តវត្តភ្នំ" រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៧។
កម្មវិធីកម្សាន្តសប្បាយតាមលក្ខណៈប្រពៃណីជាតិខ្មែរផង និងអបអរថ្ងៃបុណ្យចូលឆ្នាំថ្មីផងនោះ នឹងប្រារព្ធធ្វើនៅ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដូចនេះសាលារាជធានីភ្នំពេញ បានអញ្ជើញសាធារណជនទាំងអស់ អាចទៅចូលរួមកម្សាន្តរីករាយបានគ្រប់ៗគ្នា។
បើតាមលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្ត ដ៏សម្បាយមួយនៅរមណីយដ្ឋានវត្តភ្នំ ដើម្បីឲ្យយុវជននៅភ្នំពេញ និងអ្នកមិនបានទៅស្រុកកំណើត មានឱកាសបានចូលរួម សប្បាយជួបជុំគ្នា។ ដើម្បីបង្កឲ្យមាន ភាពសប្បាយតាមទំនៀមទម្លាប់ប្រពៃណី នឹងមានការរៀបចំល្បែងកម្សាន្ត ១៦មុខ ដូចជាចោលឈូង បោះអង្គញ់ ទាញព្រ័ត វាយឆ្នាំង ឡើងសសរខ្លាញ់ លាក់កន្សែង មានតន្ត្រីរាំកម្សាន្ត អាយ៉ៃ និងចាប៉ីឆ្លងឆ្លើយជាដើម។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
អត្ថបទ៖ មាន រតនា