អាហារពេលព្រឹកដែលពេញនិយមនៅតាមដងផ្លូវ
- 2017-04-10 02:04:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារពេលព្រឹកដែលពេញនិយមនៅតាមដងផ្លូវ
ចន្លោះមិនឃើញ
តោះ! សាកអាហារពេលព្រឹកព្រលឹមជាមួយ សប្បាយដើរ មានដូចជា តែបៃតងទឹកដោះគោ ជាមួយនំប៉័ង, កាហ្វេទឹកដោះគោ នំប៉័ងសាន់វិច ,ភេសជ្ជៈ និងនំ ជាច្រើនមុខ ដែលជាអាហារសាមញ្ញនាពេលព្រឹកព្រលឹម ដែលបានដាក់លក់នៅលើផ្លូវលេខ២០៥ កែងផ្លូវម៉ៅសេទុងរបស់ហាងHOME DU PAIN ហូម ឌូប៉េងសាខាទី២ ស្ថិតនៅខាងក្រោយ សណ្ឋាគារ InterContinental ។ ហូម ឌូប៉េងសាខាទី២ចាប់ផ្ដើមដាក់លក់អាហារពេលព្រឹកចាប់ពីម៉ោង៦ព្រឹក ដែលជានិយមរបស់អ្នកធ្វើការ សិស្សសាលា ដែលធ្វើដំណើរកាត់ទីនោះ ហើយមានមនុស្សចូលទិញច្រើន។ អាហារដែលមានភាពងាយស្រួលវេចខ្ចប់ តម្លៃសមរម្យ និងមានរសជាតឆ្ងាញ់។ នៅទីនោះក៏ជាហាងមួយដែលអាចអោយយើងអង្គុយលេងផងដែលមានបរិយាកាសធម្មជាត។
អត្ថបទ៖ chanvutha yin