ក្រុមហ៊ុន ៥ ហ៊ានចាយលុយច្រើនដើម្បីអូសទាញបុគ្គលិកពីគូប្រជែង
- 2017-04-14 00:43:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន ៥ ហ៊ានចាយលុយច្រើនដើម្បីអូសទាញបុគ្គលិកពីគូប្រជែង
ចន្លោះមិនឃើញ
ថ្មីៗនេះវិបសាយ Paysa បានសិក្សាលើការជួលបុគ្គលិក និង ការអូសទាញបុគ្គលិកនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនដោយការសិក្សាបង្ហាញថាក្រុមហ៊ុន Netflix ជាក្រុមហ៊ុនហ៊ានចំណាយច្រើនជាងគេដើម្បីអូសទាញបុគ្គលិកពីក្រុមហ៊ុនដទៃ។ ក្រៅពី Netflix ក៏មានក្រុមហ៊ុនជាច្រើនទៀតដូចខាងក្រោម៖
១. Netflix នឹងផ្ដល់ប្រាក់កម្រៃជាមធ្យមដល់បុគ្គលិកដែលខ្លួនអូសទាញពីក្រុមហ៊ុនដទៃច្រើនជាង ១៦៧%។ ជាមធ្យមគេអាចរកចំណូលបាន ១៣០ ៨១៤ ដុល្លារ/ឆ្នាំ ប៉ុន្តែពេល Netlfix ចង់ជួលពួកគេ ក្រុមហ៊ុនហ៊ានឲ្យប្រាក់ចំណូលដល់ ៣២៩ ១៧៤ ដុល្លារ។
២. ក្រុមហ៊ុន Wikia ជាវិបសាយបង្ហោះមាតិការកម្សាន្តមួយហ៊ានឲ្យប្រាក់ចំណូលលើសក្រុមហ៊ុនគូប្រជែងជាមធ្យម ៧២%។ បុគ្គលិកអាចរកបានជាមធ្យម ១២១ ០៦១ ដុល្លារនៅការងារចាស់ ប៉ុន្តែពេលមកធ្វើការនៅ Wikia ឡើងដល់ ២០៤ ០៧៧ ដុល្លារ។
៣. ក្រុមហ៊ុនវិបសាយ Lending Club ហ៊ានបន្ថែមប្រាក់ចំណូលលើសពីការងារមុន ៤៨% ដើម្បីអូសទាញបុគ្គលិក។ ការងារមុនដែលអាចរកចំណូលបានជាមធ្យម ១២៨ ៤៥៧ ដុល្លារ ក៏បានកើនដល់ ១៨៣ ៤៦៩ ដុល្លារពេលមកធ្វើការនៅ Lending Club។
៤. ដើម្បីអូសទាញបុគ្គលិក Microsoft ហ៊ានបង្កើនចំណូលជាមធ្យម ៤៨% លើសការងារចាស់របស់ពួកគេ។ បុគ្គលិកដែលពីមុនរកបានជាមធ្យម ១១៩ ៩៨៣ ដុល្លារ ពេលក្លាយជាបុគ្គលិកថ្មីនៅ Microsoft ចំណូលក៏កើនដល់ ១៦៥ ៣៤៨ ដុល្លារ/ឆ្នាំ។
៥. Groupon វិញក៏ហ៊ានបន្ថែមប្រាក់ចំណូលជាមធ្យម ៣៨% លើសការងារចាស់របស់បុគ្គលិក។ ពីមុនធ្លាប់តែរកបានជាមធ្យម ១៣៧ ៣៩០ ដុល្លារ ពេលមកធ្វើការនៅ Groupon ក៏កើនដល់ ១៧៥ ២៣៣ ដុល្លារ៕
ប្រភព៖ Businessinsider ប្រែសម្រួល៖ សុខហេង