ពង្រីក Mouse pointer ឲ្យ​ធំ​ជាង​មុន សម្រាប់​អ្នក​ខ្សោយ​ភ្នែក

  • 2017-04-11 04:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​មាន​បញ្ហា​ភ្នែក​មើល​ពុំ​សូវ​ច្បាស់​​ពេល​ប្រើ​កុំព្យូទ័រ​ម្ដងៗ​​ហើយ Mouse pointer​ មាន​សភាព​តូច​ទៀត​នោះ​រឹត​តែ​លំបាក​នៅ​​ពេល​ចង់​ចុច​ទៅ​លើ​ទីតាំង​ណា​មួយ​លើ​ផ្ទៃ​អេក្រង់។

Mac ​​OS​ គឺ​មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ពង្រីក​ Mouse pointer​ ឲ្យ​ធំ​ជាង​មុន​បាន។ អ្នក​អាច​ធ្វើ​បាន​តាម​វិធី​ងាយៗ​​ដូច​ខាង​ក្រោម​នេះ៖

  • បើក​ System Preferences អាច​បើក​ដំណើរ​ការ​កម្មវិធី​នេះ​ពី​ Launchpad, ថត​កម្មវិធី​ ឬ​ Spotlight
  • ចុច​ Accessibility ដែល​នៅ​លើ System Preferences

ចុច​លើ Display ដែល​នៅ​ខាង​ឆ្វេង​ដៃ ត្រង់ Cursor Size​អ្នក​ត្រូវ​អូស​ទៅ​ខាង​ស្ដាំ​​ដើម្បី​ពង្រីក​ Mouse Pointer ឲ្យ​ធំ​ជាង​មុន​ ឬក៏​អូស​ទៅ​​ឆ្វេង​ដើម្បី​ធ្វើ​ឲ្យ​តូច​ជាង​មុន។

បើ​សិន​បើ​អ្នក​ចង់​ផ្លាស់​មក​ទម្រង់​ដើម​វិញ គ្រាន់​តែ​អូស​មក​ឆ្វេង​ដៃ​​ឲ្យ​ផុស​គឺ​ជា​ការ​ស្រេច។

ប្រភព៖ idownloadblog


ប្រែសម្រួល៖ ពិចិត្រ