៥ចំណុច គួរកម្សាន្តនៅក្រុងព្រះសីហនុ ពេលចូលឆ្នាំប្រពៃណីខ្មែរ
- 2017-04-12 00:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ចំណុច គួរកម្សាន្តនៅក្រុងព្រះសីហនុ ពេលចូលឆ្នាំប្រពៃណីខ្មែរ
ចន្លោះមិនឃើញ
ក្រុងព្រះសីហនុ ជាតំបន់ឆ្នេរនៃទិសនិរតីនៃប្រទេសកម្ពុជា ដែលបរិយាកាសល្អក្នុងសម្រាប់លំហែរ សម្បូរទៅដោយធនធានធម្មជាតិពោលពេញដោយសម្រស់ស្រស់បំព្រង និងអាហារសមុទ្រគ្រប់ប្រភេទដែលមានរសជាតិឆ្ងាញ់។
នារដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានប្រជាជនខ្មែរពីខេត្តក្រុងនានាក្នុងប្រទេស និងជនបរទេសជាច្រើនតែងតែនាំគ្នាមកទស្សនាកម្សាន្តនៅក្រុងព្រះសីហនុ។
ខាងក្រោមនេះជា ៥ចំនុច ដែលអ្នកគួរធ្វើដំណើរទៅកាន់ក្រុងព្រះសីហនុសម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មី៖
១. ក្រុងព្រះសីហនុមានឆ្នេរស្អាតជាងគេលើពិភពលោក បើតាមរបាយការណ៍សារព័ត៌មាន National Geography បានឲ្យដឹងថា Lazy Beach នៃកោះរ៉ុងសន្លឹម បានជាប់ជាឆ្នេរស្អាតជាងគេបង្អស់លើពិភពលោកក្នុងចំណោមឆ្នេរស្អាតចំនួន២១ទៀត។ ដោយមានអំណោយផលពីធម្មជាតិ ឆ្នេរនៅប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ថាមានភាពទាក់ទាញ និងរួមជាមួយនឹងការថែទាំពីសំណាក់ភ្ញៀវទេសចរផងដែរ។
២. គ្រឿងសមុទ្រសម្បូរបែប គ្រឿងសមុទ្រស្រស់ និងគ្រាម ជាច្រើនប្រភេទដូចជា បង្កង បង្គា មឹក ក្តាថ្ម ក្តាមសេះ ខ្ចង ត្រីសមុទ្រ អ៊យស្ទ័រ រកទិញបាននៅ«ផ្សារលើ»។ ក្រោយពីពេលទិញរួម អតិថិជនអាចយកទៅចំអិននៅតូបធ្វើម្ហូបពីរបីកន្លែង ក្នុងផ្សារបាន ដោយត្រូវបានគិតក្នុងតម្លៃ២០០០រៀល ក្នុងមួយគីឡូសម្រាប់ការស្ងោរគ្រឿងសមុទ្រគ្រប់ប្រភេទ និង១០០០០រៀល ក្នុងមួយគីឡូសម្រាប់ការចំអិនបែបឆាជូរអែម ជាមួយនឹងម្រេចខ្ចីជាដើម។ យ៉ាងណាមិញ ប្រសិនបើអ្នកមិនចង់ខ្វល់ខ្វាយនឹងការដើរទិញម្ហូបអាហារ និងចំអិនទេ នោះគ្រាន់តែទាន់ភោជនីយដ្ឋាន ឬអាហារដ្ឋាន នៅទីប្រជុំជននោះនឹងទទួលបានរសជាតិឆា្ងញ់ពីម្ហូបសមុទ្រដូចគ្នា ហើយមានភាពងាយស្រួលទៀត។
៣. ជួបជុំមនុស្សច្រើនជាងពេលធម្មតា ជាដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តបរិយាកាសអ៊ូអរ ដោយសារតែខណៈបុណ្យចូលឆ្នាំ ជារឿយៗមនុស្សម្នាទាំងជាតិ និងអន្តរជាតិប្រមូលផ្តុំគ្នាមកកាន់តំបន់ឆ្នេរច្រើនខុសពីធម្មតា។ វាជាការល្អក្នុងការមានឱកាសបានជួបនឹងមនុស្សថ្មីៗ និងការជួបជុំគ្នាដើម្បីកម្សាន្តក្នុងពិធីបណ្យជាដើម។
៤. ការប្រគំតន្ត្រី និងល្បែងកម្សាន្ត ជាទូទៅអភិបាលក្រុង និងក្រុមហ៊ុនឯកជន រួមជាមួយនឹងសិល្បករនានាច្រើននាំគ្នាបង្កើតឲ្យមានបរិយាកាសសប្បាយរីករាយបន្ថែមក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដោយមាននូវការប្រគុំតន្ត្រីជាចង្វាក់ប្រពៃណី និងទំនើប ក៏ដូចជាជំរុញឲ្យមានល្បែងកម្សាន្តបែបខ្មែរជាច្រើនប្រភេទ ដើម្បីជាការរំលឹកដល់វប្បធម៌ និងទំនៀមទំលាប់ប្រពៃណីខ្មែរ។
៥. សន្តិសុខ និងសុវត្ថិភាព ចំនួនភ្ញៀវទេសចរកាន់តែកើនឡើងក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កងកម្លាំងអាជ្ញាធរកាន់តែមានការយកចិត្តទុកដាក់លើសន្តិសុខរបស់ប្រជាពលរដ្ឋកាន់តែខ្លាំង ដោយគេតែងសម្គាល់ឃើញថាមានក្រុងប៉ូលីស និងយោធាធ្វើបេសកម្មក្នុងការយាមល្បាតនៅទីប្រជុំជន។ រីឯបញ្ហាចរាចរណ៍វិញ ក្រុមប៉ូលីសចរាចរណ៍បានចុះអប់រំអ្នកដំណើរឲ្យមានការប្រុងប្រយត្ន័ និងផាកពិនិយរាល់ការបំពាននូវច្បាប់ចរាចរណ៍៕
ដោយ កើត-អ៊ូជេល ចន្ទ្រា